ផ្កាយដុះកន្ទុយបិសាច (Devil Comet) ដាច់ស្នែងបាត់ហើយ ក្រោយកើតមានករណីផ្ទុះ

996

(បរទេស)៖ ផ្កាយដុះកន្ទុយខ្នាតធំ និងមានពន្លឺខ្លាំងបំផុតមួយឈ្មោះ 12P/Pons-Brooks ឬដែលគេស្គាល់កន្លងមកនេះថា ផ្កាយដុះកន្ទុយបិសាច (Devil Comet) នោះ ត្រូវបានក្រុមតារាវិទូអះអាងថា បានបាត់បង់ស្នែងរបស់វាហើយ បន្ទាប់ពីករណីផ្ទុះចុងក្រោយបានកើតឡើងនៅលើ វត្ថុអវកាសមានទំហំប៉ុនទីក្រុងមួយនោះ។

តារាវិទូមួយរូបឈ្មោះ Richard Miles ដែលជានាយកនៃសហគមន៍តារាវិទូ ចក្រភពអង់គ្លេស (BAA) បានពន្យល់ថា ស្នែង (horn) របស់ Devil Comet នោះពីដំបូងឡើងបានកកើតឡើង ដោយសារតែលក្ខណៈនៃរូបរាងរបស់វា បូកផ្សំជាមួយនឹងចំហាយទឹកកកឧស្ម័ន និងធូលីដែលជះចេញពីខ្លួនវារបស់វា។

Devil Comet ពេលមិនទាន់បាត់ស្នែង (រូបភាពពីបរទេស)

យោងតាមទិន្នន័យថ្មីបានបង្ហាញថា ផ្កាយដុះកន្ទុយ 12P/Pons-Brooks មានមុខកាត់ប្រមាណ ១៧គីឡូម៉ែត្រ ដែលនេះពិតជាធំធេងខ្លាំងណាស់ ឬស្មើនឹងទំហំទីក្រុងមួយទៅហើយ ខណៈវានឹងចល័តមកកាន់ចំណុចកៀកផែនដី (ជាង ២០០លានគីឡូម៉ែត្រ) មិនធ្លាប់មានក្នុងរយៈពេលខ្ទង់ ៧០ឆ្នាំ នៅអំលុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៤

គន្លងគោចរនៃ Devil Comet (រូបភាពពីបរទេស)

ទោះបីជាចម្ងាយនេះ ឆ្ងាយជាងគម្លាតរវាងផែនដី និងព្រះអាទិត្យទៅទៀត តែក្រុមតារាវិទូនៅតែអះអាងថា វាអាចឲ្យមនុស្សលោកលើផែនដី មើលឃើញដោយភ្នែកទទេយ៉ាងហោចណាស់ដោយកែវយឺតតូចល្មម ព្រោះពន្លឺរបស់វា នឹងភ្លឺចែងចាំងខ្លាំងណាស់ ក្រោយការគោចរមកកាន់តែកៀកនឹងព្រះអាទិត្យ។

ផ្កាយដុះកន្ទុយបិសាច (Devil Comet) ដាច់ស្នែងបាត់ហើយ ក្រោយកើតមានករណីផ្ទុះ
Devil Comet បាត់ស្នែង និងប្រែទៅជាពណ៌បៃតង (Image Credit: Eliot Herman)

គួរបញ្ជាក់ថា មូលហេតុដែលបានបង្កឲ្យ Devil Comet បាត់បង់ស្នែង (horn) របស់វានោះ គឺក្រោយការកើតមានករណីផ្ទុះដ៏ខ្លាំងក្លាជាលើកទី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅលើតួខ្លួនរបស់វា បន្ទាប់ពីការផ្ទុះដ៏កក្រើកពីរលើកមុន នោះគឺលើកទី កាលពីថ្ងៃទី២០ ខែកក្កដា និងលើកទី នៅថ្ងៃ០៥ ខែតុលា ក្នុងឆ្នាំ២០២៣ ដូចគ្នា ហើយការផ្ទុះនោះទំនងជាបានបង្កការប្រែប្រួលទៅលើផ្ទៃ ឬភ្នំទឹកកក ដែលតែងតែជះចំហាយចេញពីខ្លួនវានោះ។

(វីដេអូដំបូងបង្ហាញពីការគណនាជាទូទៅលើ Devil Comet)

ដោយឡែក ក្រោយករណីផ្ទុះលើកទី ខ្លួនរបស់ Devil Comet ក៏ចាប់ផ្តើមបញ្ចេញចំហាយ ឬកន្ទុយពណ៌បៃតង (green) ចេញពីខ្លួនរបស់វាដែរ។ សម្រាប់ពណ៌បៃតង នៃចំហាយរបស់ផ្កាយដុះកន្ទុយនេះ ជាទូទៅគឺបណ្តាលមកពីប្រតិកម្មនៃម៉ូលេគុលកាបូនឌីអាតូមិច (diatomic carbon) ឬគេហៅថា ម៉ូលេគុលកាបូនអាតូម ២ (two atom carbon) ដែលធ្វើប្រតិកម្មជាមួយភាគល្អិតជះចេញពីព្រះអាទិត្យ ស្ថិតនៅតាមគន្លងគោចររបស់ផ្កាយដុះកន្ទុយនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner