នៅសុខៗស្រាប់​តែត្រី​បា​ឡែ​នធំៗ ១០ក្បាល ហែល​មក​ទើរ​លើ​ឆ្នេរ​ឥណ្ឌូណេស៊ី ដោយ​មិនដឹង​ពី​មូលហេតុ…

156

(ហ្សា​ការ​តា)៖ ក្រុម​អ្នក​ជួយសង្គ្រោះ​ឥណ្ឌូណេស៊ី នៅ​ល្ងាច​ចន្ទ​សប្ដាហ៍​នេះ បាន​ជួយសង្គ្រោះ​ត្រី​បា​ឡែ​ន (sperm ir cachalot whales ជា​ប្រភេទ​ត្រី​បា​ឡែ​ន​មាន​ធ្មេញ​ធំ និង​មាឌធំ) ចំនួន ១០ក្បាល ដែល​បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ Ujung Kareung ស្ថិតនៅ​ភាគ​ពាយ័ព្យ កោះ​ស៊ូ​ម៉ា​ត្រា នៃ​ខេត្ត Aceh។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន New York Times នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១។

យោងតាម​ក្រុមមន្ត្រី​អភិរក្ស ត្រី​បា​ឡែ​ន​ឥណ្ឌូណេស៊ី ត្រី​បា​ឡែ​ន​ទាំង ១០ក្បាល ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ ទើរ​នៅលើ​ឆ្នេរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ។ ក្រុមមន្ត្រី​បញ្ជាក់ទៀតថា ពួកគេ​បាន​ជួយសង្គ្រោះ​ត្រី​បា​ឡែ​ន ០៥ក្បាល ត្រឡប់​ទៅ​តំបន់​ទឹក​ជ្រៅ​ដោយ​ជោគជ័យ និង​ពីរ​ក្បាល​ត្រូវបាន​ព្យាបាល​របួស ខណៈ​ពួកគេ​កំពុង​ព្យាយាម​យក​ត្រី​បា​ឡែ​ន​នៅសល់ ទៅកាន់​ទឹក​ជ្រៅ​វិញ។

ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ហេតុអ្វី​បាន​ត្រី​បា​ឡែ​ន​ទាំងនេះ​មក​ទើ​លើ​ឆ្នេរ ពីព្រោះ​ជាធម្មតា ត្រី​បា​ឡែ​ន​មិនត្រូវ​បាន​គេ​ប្រទះឃើញ នោះទេ នៅ​តំបន់​ទឹក​រាក់​មាន​ជំរៅ​ក្រោម ៣០០ម៉ែត្រ។ អ្នកជំនាញ​ឥណ្ឌូណេស៊ី កំពុងតែធ្វើការ​សិក្សា​ប​ន្ថែ​ម​ទៀត ដែល​អាចមាន​ជំនួយ​ពី​នូ​វែ​ល​សេ​ឡង់ ឬ​អូស្ត្រាលី ក្នុងការ​ស្វែងយល់​ពី​ហេតុភេទ​ធម្មជាតិ​ដ៏​ចម្លែក​នេះ។

គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ​កន្លងទៅ​ត្រី​បា​ឡែ​ន (pilot whales) ច្រើនជាង ៦៥០ក្បាល ក៏​ធ្លាប់​ទើរ​លើ​ឆ្នេរសមុទ្រ South Island ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​ដោយ​មិនដឹង​ពី​មូលហេតុ ផងដែរ ហើយ​ក្នុងនោះ ៤០០ក្បាល ក្នុងចំណោម​ត្រី​បា​ឡែ​ន​ទាំងនេះ​បាន​ស្លាប់៕

 

 

480×240 Banner