សូមអរគុណចំពោះការគាំទ្រការផ្សាយរបស់ Cambo Space
(ភ្នំពេញ)៖ ចំណូលរបស់ Cambo Space មានតែមួយប្រភពប៉ុណ្ណោះគឺ YouTube ដែលបានតិចតួចត្រឹមទប់ការចំណាយដូចជាថ្លៃសន្តិសុខវែបសាយប្រចាំខែ និងការជួលវែបសាយប្រចាំឆ្នាំប៉ុណ្ណោះ។ Cambo Space មិនបានទទួល Sponsor អ្វីឡើយ ដូចដែលយើងខ្ញុំធ្លាប់បានបញ្ជាក់ គឺយើងទទួលបានតែការផ្សាយតិចតួចពាក់ព័ន្ធនឹងការជួយសង្គមផង និងផលិតផលឬសេវាដែលមិនពាក់ព័ន្ធនឹង ល្បែង, ស្រា និងអ្វីផ្សេងៗ ដែលប៉ះពាល់ដល់វិស័យអប់រំ ព្រោះ Cambo Space បានចាត់ទុកខ្លួនឯងដូចជា បណ្ណាល័យមួយ ដែលអនុញ្ញាតឲ្យបងប្អូនចូលមកក្រេបយកចំណេះដឹងផ្នែកអវកាស និងវិទ្យាសាស្ត្រយ៉ាងដូច្នោះឯង។

ការបើកដំណើរការរបស់ Cambo Space តាំងតែពីឆ្នាំ២០១៥ រហូតដល់ការបង្កើតវែបសាយ និងផលិតវីដេអូរាប់មិនអស់ គឺសឹងតែពឹងផ្អែកលើថវិកាផ្ទាល់ខ្លួនរបស់ Admin ជាបង្គោល។ ដូច្នេះការគាំទ្ររបស់បងប្អូនចំពោះ YouTube Channel: Cambo Space Edu គឺតែងតែជាការជួយជ្រោមជ្រែងខ្លាំងបំផុតចំពោះយើងខ្ញុំ ហើយបងប្អូនក៏អាចចូលជាថវិកាតិចតួចស្តួចស្តើង តាមរយៈគណនីធនាគារផ្ទាល់របស់ Admin Cambo Space ដូចខាងក្រោមនេះបានផងដែរ៖
