តើមួយណាជាប្រហោងខ្មៅ (Black Hole) ធំបំផុតក្នុងចក្រវាល? (យល់ដឹង)
(បរទេស)៖ តើប្រិយមិត្តដឹងទេ? ប្រហោងខ្មៅធំជាងគេបំផុតក្នុងចក្រវាល ដែលយើងអាចសង្កេតទៅដល់ ត្រូវបានដាក់ឈ្មោះឲ្យថា TON 618។ វាមានចម្ងាយខ្ទង់ ១០.៣៧ពាន់លានឆ្នាំពន្លឺពីផែនដី និងមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើងដល់ទៅ ៦៦ពាន់លានដងឯណោះ…។ តែនោះត្រឹមជាចម្លើយចាស់ប៉ុណ្ណោះ…។
>> ទស្សនាវីដេអូខ្លី (Short) ក្នុងយូធូប៖ https://youtube.com/shorts/bIQJt4po5Pg?si=yCRzgVLcMcjFzzTs
សម្រាប់ចម្លើយថ្មីដែលត្រូវបានដកស្រង់ក្នុងឆ្នាំ២០២៥នេះគឺ ប្រហោងខ្មៅធ្ងន់ និងធំធេងបំផុតក្នុងចក្រវាលគឺ ហ្វីនីចស៍ អេ (Phoenix A)។ Phoenix A មានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង ១០០ពាន់លានដង និងចម្ងាយ ៥.៨ពាន់លានឆ្នាំពន្លឺពីផែនដី។

តើ Phoenix A ធំដល់កម្រិតណា? ចូរទស្សនារូបភាពខាងក្រោមនេះ… ចំណុចកណ្តាលគឺប្រព័ន្ធព្រះអាទិត្យយើង… ហើយបន្ទាប់មកគឺ TON 618 ហើយធំជាងគេនោះគឺ Phoenix A…។ ទាំងពីរនេះពិតជាធំធេងណាស់ រហូតយើងមិនអាចហៅវាថា Supermassive Black Hole នោះទេ តែត្រូវហៅថា Ultramassive Black Hole ទើបសមឋានៈ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA
