បិតា Facebook «ប្រកាសពីកំណែទម្រង់ធំមួយទៀត» ដែលនាំឲ្យសារព័ត៌មានល្អៗ មានឱកាសបើកទ្វារឡើងវិញ…
(វ៉ាស៊ីនតោន)៖ បិតាស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានប្រកាសថា ចាប់ពីសប្តាហ៍នេះតទៅ ប្រព័ន្ធបណ្តាញសង្គមដ៏មានប្រជាប្រិយភាព និងធំជាងគេបង្អស់លើពិភពលោកមួយនេះ នឹងធ្វើការវាយតម្លៃទៅលើ «ភាពគួរឲ្យជឿទុកចិត្តបាន» នៃអត្ថបទក៏ដូចជាបណ្តាញសារព័ត៌មាន ដោយផ្អែកទៅលើការយល់ឃើញផ្ទាល់របស់អ្នកប្រើប្រាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
នាពេលឆាប់ៗខាងមុខនេះ Facebook នឹងឲ្យអ្នកប្រើប្រាស់បំពេញ Survey ស្ទង់មតិ ដែលនឹងបង្ហាញលទ្ធផលថា តើពួកគេស្គាល់ប្រភពព័ត៌មានជាក់លាក់ណាមួយដែរ ឬអត់ ហើយប្រសិនបើចម្លើយគឺ «ស្គាល់» នោះថា តើពួកគេយល់ថា ប្រភពនោះអាចគួរឲ្យទុកចិត្តបានដែរ ឬយ៉ាងណា។ បន្ទាប់មកទៀត Facebook នឹងប្រើប្រាស់ទិន្នន័យស្ទាបស្ទង់នេះ ដើម្បីកំណត់អាទិភាព ក៏ដូចជាចាត់ថា្នក់ទៅលើប្រភពព័ត៌មានទាំងនោះ នៅលើផ្ទាំង Newsfeed របស់បណ្តាញសង្គមនេះ។
គួរជម្រាបថា ប្រភពព័ត៌មានទាំងឡាយណា ដែលទទួលបានការវាយតម្លៃ (Rating) ក្នុងកម្រិតទាបជាប់ៗគ្នា ពីអ្នកប្រើប្រាស់នោះ នឹងត្រូវទទួលរងការពិន័យ ក៏ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថា ដោយរបៀបណាឡើយ។
យ៉ាងណាមិញ វិធានការផ្លាស់ប្តូរនេះ នឹងត្រូវអនុវត្តន៍តែទៅលើអ្នកប្រើប្រាស់ ក្នុងសហរដ្ឋអាមេរិកសិនប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើធ្វើទៅជោគជ័យ Facebook គ្រោងនឹងពង្រឹងកិច្ចប្រឹងប្រែងអនុវត្តន៍នេះ ជាអន្តរជាតិតែម្តង។
សំណូមពរ៖ បើសិនជាបងប្អូនពេញចិត្ត និងគាំទ្រ ចង់ឃើញព័ត៌មានបែបវិទ្យាសាស្ត្រ និងវីដេអូនានារបស់ ផេកសារព័ត៌មានថ្មីៗ អវកាស និងវិទ្យាសាស្ត្រ (Cambo Space) សូមបងប្អូនចូលទៅកាន់ផេកផ្លូវការទាំងពីររបស់យើងខ្ញុំគឺ ទី១៖ https://www.facebook.com/spacecambodia/
និងមួយទៀតគឺ ២៖ https://www.facebook.com/cambospace/ រួចផ្តល់ពិន្ទុជាផ្កាយ ៥ (ផ្កាយនៅខាងចុងគេ) ហើយសិមផ្តល់យោបល់បងប្អូន អំពីការចូលចិត្តមកកាន់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចបន្តការងារផ្តល់ចំណេះដឹង និងកម្សាន្ត ជូនបងប្អូនជាទីស្រឡាញ់ទៅមុខទៀត៕