គួរឲ្យអាសូ! ពពួកសត្វ​ភែនឃ្វីន​ដ៏គួរឲ្យ​ស្រឡាញ់ ៧០% នឹង​បម្លាស់ទី ឬផុតពូជ​ដោយសារ​ទង្វើ​មនុស្ស…

350

(បារីស)៖ ការសិក្សាថ្មីបានឈានទៅដល់ការព្រមានថា សត្វភែនឃ្វីន ចំនួនជាង ៧០ភាគរយ អាចនឹងត្រូវបាត់​បង់​នាមុនចុង​សតវត្សរ៍ទី ២១ នេះ​ដោយសារការកើនឡើង​នៃកំដៅផែនដី និងការនេសាទ​ដ៏ច្រើនលើសលុប​។ នេះបើយោង​តាមប្រភព​ព័ត៌មានចិន ស៊ីនហួ ចេញ​ផ្សាយ​នាយប់ថ្ងៃ០១ ខែមីនា ឆ្នាំ២០១៨។

យោងតាម​ការសិក្សាមួយ​ ដែលត្រូវបានចេញ​ផ្សាយនៅក្នុង​ទស្សនាវដ្ដី Nature Climate Change បានឱ្យដឹងថា សត្វភែនឃ្វីនឃីង គឺជាប្រភេទសត្វ​ដែលអាចអត់ធ្មត់​ជាមួយនឹង​សីតុណ្ហភាព ព្រមទាំងអាច​ស្វែងរកជំរក​សមស្រប និងអាហារ​សម្បូរបែប​ដើម្បីរស់នៅ និងចិញ្ចឹមកូនចៅ​របស់ពួកវាពេញ​មួយឆ្នាំ។

លោក Robin Cristofari ដែលជាអ្នកដឹកនាំ​ការស្រាវជ្រាវ បាននិយាយថា «មានតែកោះ​មួយចំនួនតូចប៉ុណ្ណោះ នៅមហាសមុទ្រ​អង់តាក់ទិកភាគខាងត្បូងផែនដី ដែលអាចឲ្យសត្វភេនឃ្វីន ស្វែងរកចំណីអាហារ​បានយ៉ាងល្អប្រសើរ សម្រាប់ចិញ្ចឹមកូនៗរ​បស់ពួកវាបានពេញ​មួយឆ្នាំ»។

ដោយឡែក ខណៈពេល​ដែលអាកាសធាតុ​បានផ្លាស់ប្តូរយ៉ាង​ឆាប់រហ័ស សត្វភែនឃ្វីនទាំងអស់នោះ ក៏ត្រូវផ្លាស់ទីពីកោះភាគ​ខាងត្បូងទៅកាន់​កោះឆ្ងាយៗ​ផ្សេងទៀត ដើម្បីស្វែងរកអាហារ​សម្រាប់ខ្លួនឯង​ និងកូនៗរបស់ពួកវា។

ជាមួយគ្នានេះដែរ ការសិក្សាបាន​ធ្វើការរំពឹងទុកថា ការធ្វើបំផ្លាស់ទី​ដ៏សែនឆ្ងាយបែបនេះ អាចធ្វើឲ្យចំនួនសត្វ​ភែនឃ្វីនទាំងនោះ​ មានការធ្លាក់ចុះ​ជាអតិបរមា ដែលអាច​​បណ្តាលមកពី ការធ្វើដំណើរ​​រយៈពេលយូរ និងការអត់ចំណី​​អាហារជាដើម បូករួមទាំង​ការយាយីដោយ​ផ្ទាល់ ពីមនុស្សដែលស្រែក​ឃ្លានទៀតផង៕

480×240 Banner