តើជម្លោះក្តៅ​គគុកទូទាំង​ពិភពលោក ពាក់ព័ន្ធនឹងការ​ឡើងកម្តៅ​ភពផែនដី ឬទេ?

188

 

(រដ្ឋកាលីហ្វញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​បានធ្វើការព្យាករណ៍​ទុកថា
អំពើឃោឃៅ​នៃពិភពលោក នឹងកាន់តែកើនឡើង​ដោយសារមានការប្រែប្រួល​ នៃអាកាសធាតុ ហើយការកើនឡើងនេះ​អាចមានរយៈពេល​ ចាប់ពី​បច្ចុប្បន្ន​រហូត​ដល់ឆ្នាំ ២០៥០។ ជាមួយ​គ្នានេះ​ដែរ ការប្រែប្រួលនេះ​នឹងនាំឲ្យមានកំដៅ​កើនឡើងខ្លាំង
ព្រមទាំងមាន​ព្យុះភ្លៀងជា​ច្រើន។ នេះបើតាមការដកស្រង់ព័ត៌មានអាមេរិក នៅថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​មកពីមហាវិទ្យាល័យ​ នៃរដ្ឋកាលីហ្វញ៉ា​បានធ្វើការពិនិត្យ​ទិន្នន័យដែលបានមក​ពីការសិក្សានៃមុខ​វិជ្ជាធំៗ​មួយចំនួន ដែលក្នុងនោះរួមមាន
សង្គ្រាម​ប្រវត្តិសាស្រ្ត ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​ជាដើម ដែលវាបាន​​ទទួលរង​​ការខូចខាត
ព្រមទាំង​អាចមានទំនាក់​ទំនងជាមួយ​នឹងការ​កើនឡើង នៃកម្តៅភព​ផែនដី។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានធ្វើការព្យាករណ៍​ទុកថា ការកើតឡើង​នៃសង្គ្រាម​ស៊ីវិល ប្រហែលជាអាច​នាំឲ្យមានការកើន​ឡើងកំដៅ​ នៃភពផែនដី​ដល់ទៅ ៥៦ភាគរយ នៅក្នុងរយៈពេល ០៤សតវត្សរ៍ក្រោយ មិនតែប៉ុណ្ណោះ​វាក៏អាចនាំឲ្យមាន​ភ្លៀងធ្លាក់​មិ​នទៀតទាត់​ ព្រមទាំងអាច​មានព្យុះភ្លៀង​ទៀតផង។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ​ក៏បានធ្វើការពិនិត្យ​ឯកសារ​វិទ្យាសាស្រ្ត​ចំនួន ៦០សន្លឹក ដែលបានមកពី​ការសិក្សា​អំពីមុខវិជ្ជាមួយ​ចំនួន ដែលនៅក្នុងនោះរួមមាន
អាកាសធាតុ​សាស្រ្ត បុរាណ​វត្ថុវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្រ្ត​នយោបាយ និង
ចិត្តវិទ្យា។

សម្រាប់ការសិក្សា​​ពិតជាបានបញ្ជាក់ អំពីអត្តចរិត និងសតិអារម្មណ៍​របស់មនុស្ស ដែលប្រែ​ប្រួលទៅ​តាមបរិស្ថាន ដែលពួកគេកំពុង​រស់នៅ។ បរិស្ថាននៅទីនេះ គឺសំដៅ​ទៅលើ​អ្វី​គ្រប់យ៉ាងដែល​នៅជុំវិញខ្លួនគេ ជាពិសេសគឺបរិយាកាស​តែម្តង។ សម្រាប់​ផ្នែកវេជ្ជសាស្ត្រ​វិញ រាងកាយរបស់មនុស្ស គឺតែងតែព្យាយាម​សម្រប ទៅនឹងបរិស្ថាន​នៅជុំវិញខ្លួន ប៉ុន្តែបើសិន​មានការផ្លាស់ប្តូរ​លឿនពេក ដូចជា ក្តៅ ត្រជាក់ ស្ងួត ឬសើម​នោះ រាងកាយមនុស្ស នឹងជួបប្រទះនូវបញ្ហា​ទាំងផ្នែករាងកាយ និងផ្លូវចិត្ត៕

480×240 Banner