Oops! ប្រទេសចិន «ទើបរុករកឃើញ​កំនប់​ប្រេង ៤០លានតោន» នៅតំបន់មួយ​ជិតប្រទេសម៉ុងហ្គោលី…

155

 

(ប៉េកាំង)៖ កំនប់ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៤០លានតោន ត្រូវបានរុករក​ឃើញ​នៅតំបន់ Inner Mongolia នៃភាគខាងជើង​ប្រទេសចិន ជាប់ព្រំដែនជាមួយ​ប្រទេស​ម៉ុងហ្គោលី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

 

កំនប់ប្រេង​ខាងលើនេះ ត្រូវបានក្រុមជំនាញ​រដ្ឋចិនអះអាងថា ភាគច្រើន​ស្ថិតនៅនៅក្នុង​តំបន់​ប្រជុំជន Temurtei នៃទីក្រុង Ulanqab។ សម្រាប់តំណាក់​កាលដំបូងនៃការ​បូមប្រេង​ឆៅនោះ ក៏អាចសម្រេច​បានរហូត​ដល់ទៅ ៥០,០០០តោន​ផងដែរ។ នេះបើ​តាម​សម្តីរបស់ លោក Shi Yuanpeng មន្ត្រីនៃក្រុមហ៊ុន​ប្រេង PetroChina Huabei Oildfield ដែលកំពុង​សិក្សា អំពីសក្តានុពលប្រេងខាងលើនេះ។

គួរបញ្ជាក់ថា បើតាមមន្ត្រីជំនាញ​របស់ក្រុមហ៊ុនខាងលើនេះ ផលប្រេង​ក្នុងមួយឆ្នាំ​នឹងអាចកើន​ឡើងដល់ ១៥០,០០០តោន សម្រាប់រយៈពេលពី ០៣ឆ្នាំ ទៅ ០៥ឆ្នាំទៀត​ប៉ុណ្ណោះ។ ការរកឃើញប្រេង​បន្ថែមទៀតនេះ គឺជាក្តីសង្ឃឹម​ដើម្បីជម្រុញ​កំណើនសេដ្ឋកិច្ច​ តាមរយៈការផ្គត់ផ្គង់បន្ថែម​ទៅកាន់ទីផ្សារ​ក្នុងស្រុក។

ចំណុចសំខាន់៖ បើតាមតួលេខ​នៅឆ្នាំ២០១៧ ប្រទេសចិនបានធ្វើ​ការនាំចូលប្រេង​ជា​​មធ្យម ៨.៤លាន​បារ៉ែលក្នុងមួយថ្ងៃ ខណៈអាមេរិក​នាំចូល ៧.៩លានបារ៉ែល ជាចំនួន​តិចជាង​ចិនបន្តិច។ ប្រទេសចិន​បានក្លាយជា​ប្រទេសនាំចូលប្រេង​ ច្រើនជាងគេ​បំផុតនៅលើ​លោក ចាប់តាំងពី​ឆ្នាំ២០១៣ មកម្ល៉េះ៕

480×240 Banner