កប៉ាល់​អាថ៌កំបាំង​ដ៏ធំមួយគ្រឿង កំពុងសំចត​នៅដែនទឹក​មីយ៉ាន់ម៉ា ដោយគ្មាន​ផ្ទុកអ្វីទាំង​អស់!

152

 

(រ៉ង់ហ្គូន)៖ កប៉ាល់ទទេ​មួយគ្រឿង ដែលមានទង់ជាតិ​ឥណ្ឌូណេស៊ី ត្រូវគេប្រទះឃើញ​នៅក្បែរឈូង​សមុទ្រ Martaban ឬ Mottama ភាគ​ខាងត្បូង​​ប្រទេស​​មីយ៉ាន់ម៉ា។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

កប៉ាល់ខាងលើ​មានឈ្មោះថា SAM Ratulangi PD ត្រូវបានប្រទះ​ឃើញដោយ​ក្រុមអ្នកនេសាទ​​មីយ៉ាន់ម៉ា នៅលើផ្ទៃសមុទ្រ​ក្បែរភូមិ Thamaseikta ក្នុងក្រុង Thongwa ភាគខាងត្បូង​ទីក្រុងរ៉ង់ហ្គូន។ អ្វីដែលចម្លែកនោះ គឺពុំមានវត្តមាន​នាវិកណាម្នាក់ ឬទំនិញអ្វីមួយ​នៅ​​លើ​កប៉ាល់អាថ៌កំបាំង​នេះឡើយ។

គួរជម្រាបថា កប៉ាល់ខាងលើ​​មានបណ្តោយ​ប្រវែង ​១៧៧.៣៥ម៉ែត្រ ទទឹង ២៧.៩១ម៉ែត្រ និងទម្ងន់ ​២៦,៥១០តោន។ ពុំទាន់មានព័ត៌មាន​ណាបញ្ជាក់ ឬក៏មានការ​ឆែកឆេរនាវា​ខាងលើនេះឡើយ ដោយវាស្ថិត​នៅក្នុងចម្ងល់​នៅឡើយ៕

480×240 Banner