HOT NEWS: ទើបតែកើតមានរញ្ជួយដី និងស៊ូណាមិ ឥឡូវបូកថែមភ្នំភ្លើងផ្ទុះមួយទៀតនៅភាគកណ្តាលឥណ្ឌូណេស៊ី!
(ហ្សាការតា)៖ ស្ថានការណ៍ហាក់ពុំមានភាពធូរស្រាលសោះ សម្រាប់ប្រទេសឥណ្ឌូណេស៉ី ខណៈដែលនាថ្ងៃពុធនេះ ភ្នំភ្លើងមួយស្ថិតនៅលើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ជាកោះភាគកណ្តាល ដែលទើបតែរងគ្រោះយ៉ាងដំណំដោយរញ្ជួយដីកម្រិតធ្ងន់ និងរលកស៊ូណាមិហើយនោះ បានផ្ទុះឡើងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅរសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរឥណ្ឌូណេស៉ីភ្នំភ្លើង សូភូតាន់ (Soputan) នៅភាគខាងជើងខេត្តដីកោះ Sulawesi បានផ្ទុះជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ប្រហែល ០៦គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់នៅចម្ងាយពី ០៤គីឡូម៉ែត្រ ទៅ ០៦គីឡូម៉ែត្រ ជុំវិញនោះ ត្រូវបានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ឮ ប៉ុន្តែមិនទាន់ការបង្គាប់ឲ្យជម្លៀសខ្លួនមនុស្សនៅឡើយទេ។
គួរជម្រាបថា នាថ្ងៃពុធនេះផងដែរចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីកម្រិតរហូតដល់ ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ០៣ម៉ែត្រ នៅលើកោះ Sulawesi បានកើនដល់១,៤០៧នាក់ ខណៈរាប់រយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីជឿជាក់ថា កំពុងជាប់ខ្លួននៅក្នុងអគារ-លំនៅឋានបាក់រលំ និងល្បាប់ភក់-ទឹកជំនន់៕