នាង Taylor Swift និង Camila Cabello យួរពាន​ម្នាក់បួនក្នុងកម្មវិធី American Music Awards ឆ្នាំ២០១៨!

483

 

(ឡូសអាន់ជែឡេស)៖ កំពូល​តារាចម្រៀងប៉ុបរបស់អាមេរិកនាង Taylor Swift បានក្រសោប​យកពានម្តង​បួនតែម្តង នៅក្នុងកម្មវិធី 2018 American Music Awards (AMAs) ដែលប្រារព្ធឡើង​នៅក្នុងមហោស្រព Microsoft Theater ទីក្រុង Los Angeles នៃ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

តារាចម្រៀង​ប៉ុប ដែលមានប្រភពមកពីតារា​ចម្រៀងចង្វាក់ជនបទ (Country) ខាងលើនេះ បានសម្តែងនូវបទចម្រៀងមួយ ដែលមានចំណងជើងថា «I Did Something Bad» នៅក្នុងកម្មវិធីខាងលើ និងបានឈ្នះពានរង្វាន់ក្នុងស្រុក គឺអ្នកនិពន្ធប្រចាំឆ្នាំ (Artist of the Year), អាល់ប៊ុមចម្រៀងប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Album), អ្នកនិពន្ធចម្រៀងនាទីប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Female Artist) និងអាល់ប៊ុលចម្រៀង Tour ពេញនិយមប្រចាំឆ្នាំ (Favorite Tour of the Year)។

ក្រោយទទួល​បាន​ពានជ្រែកខ្លួនខាង​លើនេះ នាង Taylor Swift បានថ្លែង​ទៅ​ប្រាប់​​អ្នក​គាំទ្រ​ទាំងអស់​របស់​នាងថា «អរគុណអ្នកទាំង​អស់គ្នាខ្លាំងណាស់ សម្រាប់និមិត្ត​រូប​នៃការ​គាំទ្រដែល​មិន​អាចកាត់ថ្លៃបាននេះ»។ វាពិតជាក្តីរំភើប​​បំផុត​សម្រាប់ Taylor Swift ដោយ​ក្នុង​ចំណោម​ពានទាំង ៤ ដែលនាងបាន​ឈ្នះនោះ មានពានមួយ​ជា​ពានធំបំផុតប្រចាំឆ្នាំ​​នោះគឺ Artist of the Year។

បន្ថែមពីនេះ​ទៀតនាង Taylor Swift ក៏បានអំពាវនាវ​ឲ្យគ្រប់គ្នា ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​សភាពាក់កណ្តាលអាណត្តិ​នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះផងដែរ។ នាងបាន​បញ្ជាក់យ៉ាង​ខ្លីដូច្នេះថា «អ្នកទាំងអស់គ្នា​ដឹងហើយថា តើអ្នកទាំងអស់​គ្នា​អាចបោះឆ្នោត​ទៅលើអ្វីទៀត… ចេញទៅ​បោះឆ្នោត​ទាំងអស់គ្នា នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខ»។

គួរបញ្ជាក់ថា ក្រៅពី Taylor Swift នាង Camila Cabello ម្ចាស់បទ​ចម្រៀង​ពេញ​និយមបំផុតគឺ «Havana» ក៏បាន​ឈ្នះ​ពានចំនួន ៤ ផងដែរ​នៅ​ក្នុងកម្មវិធី 2018 American Music Awards ដោយក្នុងនោះ​មានដូចជា ពានវីដេអូចម្រៀង​ពេញនិយមបំផុត (Favorite Music Video), ចម្រៀងប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Song), ការសហការ​ល្អ​បំផុត​ប្រចាំឆ្នាំ (Collaboration of the Year) និង អ្នកនិពន្ធថ្មី​ប្រចាំឆ្នាំ (Artist of the Year)៕

480×240 Banner