Ford ជួលបុគ្គលិក BlackBerry ចំនួន ៤០០នាក់ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា Wireless សម្រាប់​រថយន្តជំនាន់ថ្មី

211

ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co បានជួលបុគ្គលិកចំនួន ៤០០នាក់ពីក្រុមហ៊ុន ផលិតទូរស័ព្ទដៃ BlackBerry Ltd ដើមជួយអភិវឌ្ឍន៍បច្ចេកវិទ្យា Wireless សម្រាប់រថយន្ត​ជំនាន់ថ្មី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ បាន​ចាប់ដៃគូរគ្នាទៅលើការបង្កើត Software សម្រាប់បំពាក់លើរថយន្ត ហើយការជួលបុគ្គលិក​ចំនួន ៤០០នាក់នេះ គឺជាកិច្ចសហការថ្មីមួយទៀតសម្រាប់អភិវឌ្ឍន៍​រថយន្តជំនាន់ថ្មីឱ្យកាន់តែអស្ចារ្យ។

លោកស្រី Sarah McKinney អ្នកនាំពាក្យរបស់ក្រុមហ៊ុន BlackBerry បានថ្លែងឱ្យដឹងថា វាគឺ​ជា​កិច្ចការថ្មីមួយដែល BlackBerry ត្រូវជួយ Ford ក្នុងការបង្កើត Software ដើម្បីផ្សារភ្ជាប់ ការប្រើប្រាស់បច្ចេកវិទ្យា Wireless នៅក្នុងរថយន្ត Ford ឱ្យកាន់តែអស្ចារ្យ និងទំនើបជាងមុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BlackBerry និង Ford បានប្រកាសពីកិច្ចសហការជាដៃគូរ​នឹង​គ្នា កាលពីខែតុលា ឆ្នាំ២០១៦ ដោយធ្វើការជាមួយគ្នា​ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់រថយន្ត៕

480×240 Banner