Apple, Google និង Amazon កំពុងប្រជែងទិញយកអាជីវកម្មផលិត Memory Chip របស់ Toshiba

195

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ ដូចជា Apple, Google និង Amazon កំពុងតែចាប់អារម្មណ៍​ក្នុង​ការទិញយកអាជីវកម្មផលិត Memory Chip របស់ក្រុមហ៊ុន Toshiba ព្រោះថា បើសិនជា​ក្រុមហ៊ុនណាទិញបាននឹងក្លាយជាក្រុមហ៊ុនផលិត Memery Chip សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រធំលំដាប់ទី២ បន្ទាប់ពី Samsung។

ជាមួយគ្នានោះដែរ ក៏មាមព័ត៌មានចចាមអារ៉ាមមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ Hon Hai ដែលត្រូវជា​មេធំរបស់ Foxconn ក៏បានចាប់អារម្មណ៍ក្នុងការដេញថ្លៃទិញយកអាជីវកម្មផលិត Memory Chip របស់ក្រុមហ៊ុន Toshiba ដោយហ៊ានឱ្យថ្លៃរហូតដល់ 18ពាន់លានដុល្លារ។

គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុនណាមួយនឹងទទួលបានអាជីវកម្មផលិត Memory Chip ពីក្រុមហ៊ុន Toshiba ខណៈដែលសារព័ត៌មានជប៉ុនបានចេញផ្សាយថា Toshiba នឹងជួបអ្នកដេញថ្លៃម្ដងម្នាក់ៗ នៅក្នុងខែនេះ៕

480×240 Banner