កាលត្រី​នេះបង្ហាញ​ខ្លួន​ឆ្នាំ២០១១ ជប៉ុនកើត​រលកយក្ស​ស៊ូណាមិ ហើយ​ឥឡូវនេះ​វាបង្ហាញ​ខ្លួន​ទៀតហើយ (រូបភាពខាងក្នុង)

246

(តូក្យូ)៖ អ្នកបណ្ដាញ​ទំនាក់ទំនង​សង្គមនៅក្នុងប្រទេស​ជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភ​ខ្លាចក្រែងកើតមានគ្រោះ​មហន្តរាយរលកយក្ស ស៊ូណាមិកើត​ឡើងជាថ្មី បន្ទាប់ពីត្រី​មួយក្បាល​ហៅថា oarfish ឡើងមកលើផ្ទៃទឹក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃចន្ទ​កន្លងទៅ ត្រីឈ្មោះ oarfish (ត្រីនាគ) មានប្រវែងជិត ៤ម៉ែត្រ បានងាប់ក្រោយ​ជាប់ម៉ងរបស់អ្នកនេសាទ​នៅក្បែរតំបន់​កំពង់ផែ Imizu ស្ថិតនៅភាគខាងជើង​ឆ្នេរនៃខេត្ត Toyama។ ប៉ុន្តែអ្វីដែល​គួរកត់សម្គាល់ការប្រទះឃើញត្រីប្រភេទនេះនៅលើ​ផ្ទៃទឹកមិនមែន ជារឿងធម្មតា​នោះទេសម្រាប់ប្រជាជនមួយចំនួន។

ពួកគេយល់ថា វាគឺជាសញ្ញាណអាក្រក់ ឬអាចមានគ្រោះហន្តរាយណាមួយនឹង កើតឡើងក្នុងពេលអនាគត បើសិនជាប្រទះឃើញត្រីប្រភេទនេះនៅលើផ្ទៃទឹក ឬតំបន់ទឹករាក់​ព្រោះ oarfish គឺជាប្រភេទសត្វរស់នៅក្រោមបាតសមុទ្រទឹកជ្រៅ និងកម្រឡើងមកលើ​ផ្ទៃទឹកណាស់។ តែយ៉ាងណា​ក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ​មិនបានរក​ឃើញ​សញ្ញាណថា នឹងមានគ្រោះ​រលកយក្សស៊ូណាមិនឹង​កើតឡើង​នោះទេ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១០ ត្រី oarfish ចំនួន ១០ក្បាល​ត្រូវបានគេប្រទះឃើញ​នៅផ្ទៃទឹក​នៃតំបន់ឆ្នេរភាគខាងជើង​ប្រទេសជប៉ុន ហើយ​នៅខែមីនា ឆ្នាំ២០១១ មហាគ្រោះ​មហន្តរាយ​រលកយក្សស៊ូណាមិ​ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​កម្រិត ៩.០រ៉ិចទ័រ បានវាយប្រហា​រលើប្រទេសជប៉ុន​ ដោយបានផ្ដាច់ជីវិតមនុស្សជិត ១៩,០០០នាក់៕

480×240 Banner