បើមានរោគសញ្ញាទាំងអស់នេះ «លោកអ្នកប្រាកដជាកើតជំងឺក្រិនថ្លើមហើយ» សូមប្រញាប់ទៅពិគ្រោះនឹងគ្រូពេទ្យ!

211

(សុខភាព)៖ «ក្រិនថ្លើម» ជំងឺនេះគ្រាន់តែលឺ​ក៏ញញើតដែរ ប៉ុន្តែ​សម្រាប់អ្នលចិត្តហូបស្រាវិញ​មិនដឹងថា មានអារម្មណ៍យ៉ាង​ណានោះទេ ពីព្រោះស្រា​ក៏ជាមូលហេតុមួយ ក្នុងចំណោម​កត្តាជាច្រើនទៀត ដែលបង្កជា​ជំងឺក្រិនថ្លើមដែរ។ ជំងឺក្រិនថ្លើមពេលខ្លះ​មិនលេចចេញជារោគ​សញ្ញាអ្វី គួរឲ្យកត់សម្គាល់​នោះទេ រហូតដល់ថ្លើម​ខូចខាតធ្ងន់ធ្ងរ ឬហួសពេល​ទៅហើយ។

សញ្ញា និងរោគសញ្ញា ៖
• ឧស្សាហ៍អស់កម្លាំង
• ងាយនឹងហូរឈាម
• ងាយនឹងកើតជាំស្បែក
• រមាស់ស្បែក
• ឡើងលឿងលើស្បែក និងភ្នែក
• ចាល់ជាតិទឹកក្នុងពោះ (ទាចទឹក)
• លែងឃ្លានអាហារ (ស្រក់ទម្ងន់)
• ចង្អោរ ឬក្អួតញឹកញាប់
• ហើមដៃហើមជើង
• ភណ្ឌច្រឡំ រវើររវាយ និងនិយាយមិនច្បាស់
• ឡើងក្រហមនៅបាតដៃ
• ហើមពងស្វាស (សម្រាប់បុរស)។

ប្រសិនបើអ្នក​មានសង្កេតឃើញសញ្ញាមួយចំនួន​ដូចរៀបរាប់ខាងលើ សូមប្រញាប់ទៅ​ជួបគ្រូពេទ្យ​ជាបន្ទាន់៕

480×240 Banner