តើផ្កាយណាដែលបញ្ចេញពន្លឺ «ភ្លឺជាងគេបំផុត» លើផ្ទៃមេឃផែនដីពេលរាត្រី?
(បរទេស)៖ ផ្កាយដែលបញ្ចេញពន្លឺភ្លឺជាងគេបំផុត នៅលើផ្ទៃមេឃភពផែនដីរៀងរាល់រាត្រីនោះមានឈ្មោះដែលជាភាសាអង់គ្លេសថា ស៊ីរាស (Sirius) ឬក៏ជាផ្កាយសុខន (Dog Star) និងឈ្មោះមួយទៀតថា Sirius A (ជាឈ្មោះផ្លូវការ)។ ឈ្មោះថា Sirius នេះមានន័យថា «បញ្ចេញពន្លឺ» បើតាមអត្ថន័យនៃភាសាក្រិកពីបុរាណ ដោយចង់សំដៅទៅលើផ្កាយដែលបញ្ចេញពន្លឺភ្លឺគួរចាប់អារម្មណ៍ជាងគេនោះហើយ។
ការពណ៌នាដ៏ត្រឹមត្រូវចំពោះវានោះគឺ ក្រៅពីភពមួយចំនួនក្នុងប្រព័ន្ធព្រះអាទិត្យ ដែលតែងតែបង្ហាញពន្លឺខ្លាំងបំផុត (ជាពិសេសភពសុក្រនោះ) នៅពេលភពទាំងនោះគោចរមកគន្លងកៀកនឹងផែនដី ផ្កាយ Sirius A នេះហើយដែលអាចបញ្ចេញពន្លឺខ្លាំងបំផុត បើទោះបីជាស្ថិតនៅក្នុងពេលមានព្រះចន្ទពេញវង់ក៏ដោយ។ ដោយសារតែផ្កាយ Sirius A បញ្ចេញពន្លឺខ្លាំងបែបនេះ ទើបមនុស្សពីបុរាណស្គាល់វាយ៉ាងច្បាស់ និងបានដាក់ឈ្មោះប្លែកៗគ្នាទៅតាមតំបន់ផងដែរដូចជាជនជាតិចិនតាំងពីសម័យបុរាណបានហៅផ្កាយ Sirius A ថា «ផ្កាយស» ជាដើម។
* បុគ្គលិកលក្ខណៈនៃប្រព័ន្ធផ្កាយ Sirius៖ ផ្កាយធំជាងគេមានឈ្មោះ Sirius A ឬ Dog Star ហើយប្រព័ន្ធរបស់វានេះស្ថិតនៅក្នុងតារានិករ ខេននីស មេជើរ (Canis Major)។ ផ្កាយ Sirius A មានម៉ាស (mass) ធ្ងន់ជាងព្រះអាទិត្យយើងពីរដង និងទំហំ ១.៧ដង ប៉ុន្តែពន្លឺរបស់វាភ្លឺជាងព្រះអាទិត្យយើងដល់ទៅ ២៥ដងឯណោះ។ ប្រព័ន្ធផ្កាយ Sirius នេះត្រូវបានគេគណនាថា មានអាយុកាលចន្លោះពី ២០០ – ៣០០លានឆ្នាំមកហើយ (អាចចាត់ទុកថាជាផ្កាយក្មេងបាន)។
* ចម្ងាយនៃផ្កាយ Sirius A ពីប្រព័ន្ធផ្កាយយើង៖ ប្រព័ន្ធផ្កាយ Sirius ទាំងមូលស្ថិតនៅចម្ងាយ ៨.៦ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលប្រការនេះមានន័យថា វាស្មើនឹងចម្ងាយនៃប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅជិតយើងបំផុតនោះគុណនឹង ២។ ចំពោះប្រព័ន្ធ Sirius នេះគឺមានផ្កាយស្លាប់មួយឈ្មោះ Sirius C នៅចំកណ្តាល (ហើយក៏មានភពមួយដែរឈ្មោះ Xylanthia គោចរជុំវិញផ្កាយស្លាប់នោះ) ហើយផ្កាយ Sirius A ដែលធំជាងគេនោះ គឺគោចរជុំវិញផ្កាយស្លាប់ Sirius C ខណៈផ្កាយតូចមួយទៀតឈ្មោះ Sirius B ក៏គោចរជុំវិញផ្កាយស្លាប់ Sirius C នោះដែរ (នេះជាប្រព័ន្ធដ៏ស្មុគស្មាញមួយ)។
* ទីតាំងរបស់ Sirius A លើផ្ទៃមេឃ៖ វាស្ថិតនៅតារានិករមួយមានឈ្មោះ Canis Major។ យើងអាចមើលឃើញវានៅពេលចាប់ផ្តើមព្រលប់ ហើយសំឡឹងមើលទៅទិសខាងកើតឈៀងខាងត្បូង។ សម្រាប់នៅរដូវរងានេះ លោកអ្នកគ្រាន់តែសំឡឹងរកកញ្ចុំផ្កាយ Orion (ផ្កាយយាមនង្គ័ល ឬតារាស្តេចទាំងបី) ដែលងាយស្រួលចំណាំជាងគេ ហើយបន្ទាប់មកសំឡឹងចុះក្រោមផ្កាយយាមនង្គ័លទៅខាងឆ្វេងបន្តិច នោះលោកអ្នកនឹងអាចឃើញផ្កាយ Sirius ដោយវាមានពន្លឺភ្លឺជាងគេ៕ (ទស្សនារូបភាពទី ២ ដើម្បីស្វែងយល់បន្ថែម)
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា), ប្រភព៖ earthsky.org និង space.com (ថ្ងៃអង្គារ ទី១០ខែធ្នូ ឆ្នាំ២០១៩)