មិននឹកស្មានថា ផ្លែឪឡឹកខ្ចីមានគុណសម្បត្តិ និងប្រយោជន៍ជាច្រើនចំពោះសុខភាពសោះ!!!
សុខភាព៖ អាចមានមនុស្សជាច្រើនមិនធ្លាប់ទទួលទានផ្លែឪឡឹកខ្ចីនោះទេ ប៉ុន្តែយើងសូមបញ្ជាក់ប្រាប់លោកអ្នកថា ផ្លែឪឡឹកខ្ចី មានគុណសម្បត្តិ និងប្រយោជន៍ជាច្រើនចំពោះសុខភាព អាចនិយាយបានម្យ៉ាងទៀតថា ជាពពួកអាហារឱសថបុរាណរបស់ខ្មែរយើង ដែលមានផលល្អចំពោះរាងកាយរបស់មនុស្ស ប៉ុន្តែពុំសូវមានអ្នកដឹង។
គុណសម្បត្តិខាងភោជនាហាររបស់ផ្លែឪឡឹកខ្ចី៖ ផ្លែឪឡឹកខ្ចី 100ក្រាម ផ្ដល់នូវថាមពល 11គីឡូកាឡូរី ប្រកបដោយប្រូតេអុីន 0.4 ក្រាម ខ្លាញ់ 0.1 ក្រាម ខាបូហាយដ្រេត 2.2 ក្រាម កាល់ស្យូម 2 មិល្លីក្រាម ផូស្វ័រ 8 មិល្លីក្រាម ធាតុដែក 0.4 មិល្លីក្រាម វិតាមីន B1 0.03 មិល្លីក្រាម វិតាមីន B2 0.03 មិល្លីក្រាម ណៃអាស៊ីន 0.3 មិល្លីក្រាម និងវិតាមីន C 28 មិល្លីក្រាម។
ប្រយោជន៍របស់ផ្លែឪឡឹកខ្ចី៖ ផ្លែខ្ចីៗគេនិយមយកមក ស្ងោរធ្វើជាអន្លក់ ស្លម្ជូរ ស្លប្រហើរ ស្លកកូរ ជាដើម សម្បូរទៅដោយវិតាមីន C និងផូស្វ័រ សក្តិសមជាអាហារសម្រាប់បញ្ចុះទម្ងន់ ព្រោះផ្តល់នូវថាមពលទាប តែចំណុចអន់របស់របស់ផ្លែឪឡឹកខ្ចីនោះគឺ មានសារធាតុអាហារតិច តែរសជាតិត្រជាក់របស់ផ្លែឪឡឹកអាចជួយបានក្នុងរឿងប្រព័ន្ធបន្ទោបង់ និងប្រព័ន្ធរំលាយអាហារ ហើយផ្លែឈើនៅក្នុងចិត្តរបស់មនុស្សជាច្រើននេះថែមទាំងមានគុណប្រយោជន៍ខាងឱសថបុរាណ ដូចជា នៅក្នុងឬសមានជ័រ ដែលអាចញ៉ាំធ្វើជាឱសថបំបាត់អាការធ្លាក់ឈាមក្រោយការរំលូតបុត្រ ស្លឹកអាចឆុងទឹកក្តៅញ៉ាំបំបាត់អាការក្តៅខ្លួន នៅក្នុងគ្រាប់មានប្រូតេអុីនខ្ពស់ ជួយបំប៉នរាងកាយ សួត ខួរក្បាល។
ក្រៅអំពីនេះ ផ្លែឪឡឹកនៅមានសារធាតុ Citrulline អាចជួយបង្រ្កាបជាតិពុលរបស់សុរា និងបំបាត់អាការស្រេកទឹក រួមទាំង
បំបាត់អាការក្តៅក្នុងទៀតផង ចំណែកឯគ្រាប់វិញអាចទទួលទានធ្វើជាថ្នាំត្រជាក់ និងបណ្តេញទឹកមូត្រ យកទៅស្ងោរជាមួយស្ករសញ៉ាំ
បំបាត់អាការឈឺក និងយកទៅអាំងហើយកិនជាម្សៅសម្រាប់លាបដំបៅនៅក្នុងមាត់បានទៀតផង៕