តាមពិត «តែបៃតងដែលយុវវ័យចូលចិត្តទទួលទាន មានអត្ថប្រយោជន៍ច្រើនបែបហ្នឹង!» ជាពិសេសគឺជួយដល់សិរីរាង្គសំខាន់មួយនោះ…
អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានផ្តល់យោបល់ថា តែបៃតងអាចជួយការពារទប់ទល់នឹងភាពអន្តរាយ ដែលបណ្តាលមកពីរោគគាំងបេះដូង និងជំងឺដាច់សរសៃឈាម។ សារធាតិគីមីម្យ៉ាងដែលរកឃើញក្នុងតែ ដែលត្រូវបានគេទទួលទានជាង ៤ពាន់ឆ្នាំមកហើយបានបង្ហាញថា វាអាចកាត់បន្ថយចំនួនកោសិកាងាប់នៅក្នុងសារពាង្គកាយបានយ៉ាងល្អ។

ដោយឡែកក្រុមអ្នកជំនាញពីវិទ្យាស្ថាន Child Health របស់ចក្រភពអង់គ្លេសបានអនុវត្តន៍ការសិក្សានេះ ដែលត្រូវបានគេចុះផ្សាយក្នុងទស្សនាវដ្តី Federation of Experimental Biology។ តែបៃតងត្រូវបានគេប្រើប្រាស់ជារឿយៗ កាលពីសម័យបុរាណសម្រាប់ផ្គត់ផ្គង់ធាតុរាវ សម្រាប់អ្នកឈឺដោយសារជំងឺឆ្លង ប៉ុន្តែថ្មីៗនេះក្រុមអ្នកស្រាវជ្រាវក៏បានចាប់ផ្តើមធ្វើការកំណត់ តាមលក្ខណៈវិទ្យាសាស្រ្ត នូវអត្ថប្រយោជន៍សុខភាពនៃការទទួលទានតែបៃតង។
![]()
ជាក់ស្តែងក្នុងអំឡុងពេលកើតជំងឺគាំងបេះដូង ចំនួនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដែលផ្តល់ដល់ខួរក្បាល និងបេះដូងមានការថយចុះ ដែលនាំទៅរកការងាប់របស់កោសិកា និងបណ្តាលឲ្យមានការខូចខាតដែលមិនអាចត្រឡប់ក្រោយបាន។ ក្រុមអ្នកស្រាចជ្រាវដែលបានដឹកនាំដោយ វេជ្ជបណ្ឌិត Anastasis Stephanau បានអនុវត្តន៍ក្នុងមន្ទីរពិសោធន៍ នូវការធ្វើតេស្តទៅលើកោសិកាបេះដូង ដែលរកឃើញថា សមាសធាតុគីមីចម្បងមួយរបស់តែបៃតង ដែលគេស្គាល់ថា ជា EGCG អាចកាត់បន្ថយការងាប់នៃកោសិកា ដែលការងាប់នៃកោសិកាច្រើននៅក្នុងសារពាង្គកាយ អាចបណ្តាលឲ្យមាន ការគាំងបេះដូង និងការដាច់សរសៃឈាម។

ម្យ៉ាងវិញទៀត សារធាតុ EGCG មានតួនាទីបង្កើនល្បឿនកោសិកាឲ្យមានការផលិត និងធ្វើចលនាបេះដូងដូចដើមវិញ ព្រមទាំងជួយកាត់បន្ថយការខូចខាតដល់សរីរាង្គផ្សេងៗទៀតផងដែរ។ មិនត្រឹមតែប៉ណ្ណោះ តែបៃតងអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺអាទែរបេះដូង ដោយមានការអះអាងពីវេជ្ជបណ្ឌិតថា គុណភាពធាតុប្រឆាំងអុកស៊ីតករខ្ពស់របស់វា អាចកាត់បន្ថយចំនួនកូឡេស្តូរ៉លក្នុងសរសៃឈាម បានយ៉ាងមានប្រសិទ្ធភាព៕
