អង្គការ AHF ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីអបអរស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទូទាំងពិភពលោក

484

ភ្នំពេញ៖ នៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ អង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ធំជាងគេនៅទូទាំងប្រទេសចំនួន៤៥ ដែលមានបុគ្គលិក ដៃគូការងារ និងអ្នកស្ម័គ្រចិត្តរបស់ខ្លួននៅជុំវិញពិភពលោក បានបើកយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញពីអ្នកដឹកនាំស្ត្រីរបស់ខ្លួនពីស្ថាប័នសកល ចំនួន៤របស់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ រួមទាំងផ្តល់ការបំផុសគំនិតជំនះឧបសគ្គដែលពួកគេបានជួបប្រទះ ដើម្បីជំរុញខ្លួនឯងឱ្យសម្រចគោលដៅ នាពេលបច្ចុប្បន្ន និងជាពិសេសក្នុងអំឡុងពេលរាតត្បាតដោយមេរោគកូវីដ១៩ ។

ស្រី និងជាពិសេសអ្នកដឹកនាំជាស្ត្រី ដើរតួនាទីដ៏សំខាន់ធំធេងបាននៅក្នុងសង្គម និងស្ថាប័ននានានៅទាំងពិភពលោក។ ចូលរួមជាមួយអង្គការ AHF ក្នុងទិវានារីអន្តរជាតិ ដើម្បីលើកកម្ពស់ស្ត្រី និងក្មេងស្រី និងអំពាវនាវដល់មេដឹកនាំពិភពលោកដើម្បីធានាឱ្យបាននូវពិភពលោកដែលស្មើភាពគ្នាយ៉ាងពិតប្រាកដ។

អង្គការ AHF តែងតែមានគំនិតផ្តួចផ្តើមប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនរួមជាមួយនឹងព្រឹត្តិការណ៍ផ្ទាល់ នៅក្នុងទិវាអន្តរជាតិនារីនៅតាមទីតាំងជ្រើសរើស ជាសកម្មភាពតស៊ូមតិ ដែលជម្រុញការផ្លាស់ប្តូរសម្រាប់សមភាពយេនឌ័រ។ សកម្មភាពរបស់អង្គការក្នុងទិវានេះគឺជាការចុះហត្ថលេខាលើគម្រោងគាំទ្រក្មេងស្រី Girls Act និងជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ និងទំនុកចិត្តសម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីគាំទ្រគ្នាទៅវិញទៅមក ពង្រឹងជំនាញជីវិតមូលដ្ឋាន និងសកម្មក្នុងសហគមន៍។

លោកស្រី Terri Ford នាយកនៃនាយកដ្ឋានតស៊ូមតិ និងគោលនយោបាយសកលរបស់អង្គការ(AHF) បានឱ្យដឹងថា «វាជាការជិះរថយន្តដ៏លឿនមួយកាលពីឆ្នាំមុន សម្រាប់មនុស្សនៅគ្រប់ទីកន្លែង ប៉ុន្តែពិភពលោករបស់យើងស្ត្រីត្រូវបានរងបានរងផលប៉ះពាល់ច្រើនជាងគេ និងបញ្ហាធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩ ឬមេរោគអេដស៍។ យើងមានសមត្ថភាពក្នុងការគ្រប់គ្រងការងារ ប្រតិបត្តិការរបស់យើង ហើយនៅតែបន្តការគាំទ្រដល់អតិថិជនជាង ១.៥លាននាក់នៅទូទាំងពិភពលោក ទាំងនេះ ក៏ដោយសារស្ត្រី ដែលមានមុខតំណែងជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់»។

លោកស្រី Terri Ford បានបន្ថែមថា ក្នុងភាពជាអ្នកដឹកនាំការសំរេចបានអនាគតស្មើភាពគ្នានៅក្នុងពិភពលោក កំពុងរាតត្បាតដោយមេរោគកូវីដ១៩ អង្គការAHF ជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល គ្រប់សហគមន៍ និងស្ថាប័ននានាទាំងអស់ក្នុងទិវាសិទ្ធិនារីអន្តរជាតិ «រក្សាការសន្យា» ដោយខិតខំដើម្បីសមភាពយេនឌ័រ និង ធ្វើអ្វីដែលចាំបាច់ដើម្បីបង្កើតពិភពលោកមួយដែលថែរក្សាស្ត្រី និងក្មេងស្រីឱ្យមានសុវត្ថិភាព និងសេចក្តីសុខ រួមទាំងការធានាការទទួលបានសេវាធ្វើតេស្តឈាម ការការពារ និងព្យាបាលមេរោគអេដស៏។

សូមបញ្ជាកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក
អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕

480×240 Banner