កូនក្មេងម្នាក់នេះ ធ្វើឲ្យកម្ពុជាយើងរីកមុខមាត់ខ្លាំងណាស់ លើឆាកអន្តរជាតិ! The Voice Kid Global យករូប ពេជ្រ ថៃ ដាក់ Cover តែម្តង!
(យូធូប)៖ ទើបតែបង្ហោះបានជិតមួយថ្ងៃប៉ុណ្ណោះ មានអ្នកទស្សនារហូតដល់ទៅជិតកន្លះលានដង ហើយកុមារា ពេជ្រ ថៃ របស់កម្ពុជាត្រូវបាន Channel Youtube ផ្លូវការរបស់ The Voice Kids Global ដែលមានអ្នក Subscribe ជិត ១លាននាក់ ដាក់រូបភាពភ្ជាប់នៅពីមុនវីដេអូទៀត ធ្វើឲ្យប្រិយមិត្តគ្រប់ជាតិសាសន៍ទូទាំងពិភពលោក កោតសរសើរ និងបានស្គាល់ពីសមត្ថភាព ព្រមទាំងភាពទាក់ទាញខ្លាំង របស់កុមារាដ៏តូចរបស់កម្ពុជាមួយរូបនេះ។
ជាការពិតណាស់ អត្ថបទយើងមិនចេះតែធ្វើការសរសេរកោតសរសើរ ដោយគ្មានភស្តុតាងនោះឡើយ ដោយបងប្អូនអាចចូលទស្សនាបាន នៅក្នុងលីងយូធូប ដែលយើងភ្ជាប់នៅក្នុងនេះ ឬក៏វាយពាក្យថា The Voice Kid Global នោះនឹងបានឃើញពីការបញ្ចេញសមត្ថភាពរបស់កុមារា និងកុមារីជាច្រើនរូប ក្នុងនោះប្អូន ពេជ្រ ថៃ មានលេខរៀងមុនគេ ដោយលោកមិនចាំបាច់សារកនោះឡើយ។
Comments ជាច្រើនក្នុងយូធូប ពិតជាធ្វើឲ្យជនជាតិខ្មែរដែលអានហើយមានមោទនភាព ដូចជាជនជាតិឥណ្ឌូណេស៊ីមួយរូប បានបញ្ចេញមតិយោបល់ថា «Cambodian kill the stage???,,, so fun and cute,,, Hope you become the winner kid ???? . The best for you from Indonesia» មានន័យថា កុមារកម្ពុជាល្អដាច់គេលើឆាក.. កំប្លែង និងគួរឲ្យស្រឡាញ់… សង្ឃឹមថា អ្នកនឹងឈ្នះក្នុងការប្រឡងចំរៀងកុមារនេះ… អ្នកពិតជាល្អដាច់គេ! ពីខ្ញុំមកពីប្រទេសឥណ្ឌូណេស៊ី។
សម្រាប់ Comments ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ «even though I don’t understand the song of a 1st contestant I totally believe that he has a nice and golden voice good job little boy.. god bless you. from Philippines here..» មានន័យថា បើទោះបីជាខ្ញុំមិនយល់ន័យចម្រៀង របស់កុមារាប្រកួតទី១ (កម្ពុជា) ក៏ខ្ញុំជឿជាក់ពេញទំហឹងថា គាត់មានសំឡេងដែលល្អដូចមាស… ធ្វើបានល្អណាស់ប្អូន! សូមព្រះប្រទានពរប្អូន. ពីខ្ញុំមកពីប្រទេសហ្វីលីពីន។
សម្រាប់ Comments ចុងក្រោយក្នុងចំណោមអ្នកបញ្ចេញមតិជាច្រើនទៀតដែលយើងបានដកស្រង់នោះ គឺមកគណនីដែលមានឈ្មោះជាអក្សរអារ៉ាប់ បានសរសេរថា «i cant understand but i feel its a meaningful song cambodia» មានន័យថា ខ្ញុំមិនយល់ន័យចំរៀងនោះទេ ប៉ុន្តែមានអារម្មណ៍ថា ចម្រៀងរបស់កម្ពុជាពិតជាចម្រៀងដ៏មានន័យមួយ៕