ទទួលទានមើមខ្ញីច្រើន ពិតជាជួយបំប៉នដល់សុខភាពពោះវៀនអ្នកឬ?
សុខភាព៖ ការសិក្សាកាលពីពេលថ្មីៗនេះបានរកឃើញថា មើមខ្ញីអាចកាត់បន្ថយការរលាកនៅក្នុងពោះវៀន ដែលវាអាចបង្កឲ្យមានជំងឺមហារីកពោះវៀនធំ។ ទោះបីជាយ៉ាងណាក្តី ការសិក្សានៅមិនទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវក៏មិនទាន់បានណែនាំដែរថា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមបន្ថែមមើមខ្ញីនៅក្នុងរបបអាហាររបស់អ្នក។
ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាលរោគតាមបែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវនៅ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា «ប្រសិនបើអ្នកចង់បន្ថែមខ្ញី នៅក្នុងរបបអាហាររបស់អ្នក វាគឺជាការប្រសើរណាស់»។ នេះបើការសិក្សាដែលត្រូវបានស្រាវជ្រាវដោយ វិទ្យាស្ថានជំងឺមហារីកជាតិសហរដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
ខ្ញីដែលជាប្រភេទមើមបន្លែដ៏មានអត្ថប្រយោជន៍ ព្រមទាំងជាឪសថបុរាណដ៏សាកសិទ្ធ ត្រូវបានរកឃើញ នៅក្នុងម្ហូបរបស់ជនជាតិអាស៊ីជាច្រើនមុខ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីអាចជួយព្យាបាលបញ្ហាក្រពះដូចជា ការឆ្អល់ពោះ និងក្អួតចង្អោរ។ ការសិក្សាស្រាវជ្រាវកាលពីលើកមុនទៅលើខ្លួនរបស់សត្វ លោក ហ្ស៊ីក បានកត់សំគាល់ថា ខ្ញីអាចកាត់បន្ថយការរលាក។
មិនតែប៉ុណ្ណោះអ្នកវិទ្យាសាស្រ្តបានបន្តការស្រាវជ្រាវទៅលើអាកាៈរោករលាកពោះវៀនរុំារ៉ៃ ដែលវាអាចឈានទៅដល់ជំងឺមហារីកពោះវៀនធំ បន្ទាប់មកលទ្ធផលក៏បានបង្ហាញថា ខ្ញីពិតជាអាចកាត់បន្ថយការរលាកពោះវៀនមែន។
ចំណុចពិសេស៖
១. សម្រាប់ម្ហូបដែលអាចដាច់ខ្ញីបានមានដូចជា៖ ឆាខ្ញីសាច់គោ មាន់ កង្កែប ជ្រូក និងត្រីក៏បាន។
២. ខ្ញីអាចយកទៅដាំទឹកក្តៅ ដើម្បីទទួលទានបំបាត់ផ្តាសាយ និងឆ្អល់ពោះបានយ៉ាងប្រសើរ។
៣. បង្អែមមួយចំនួន ក៏អាចបន្ថែមបន្ទះស្តើងៗនៃខ្ញីខ្ចីផងដែរ ដូចជានុំលត និងតៅហ៊ូទឹកស្ករជាដើម៕