អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ អំពាវនាវដល់បណ្ដាប្រទេស G20 បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ជាសកល

297

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHFតាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW បានលើកឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយ នៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែង ជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានអំពាវនាវ ថាៈ “ លុះត្រាតែមេដឹកនាំ G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ចប់ជំងឺរាតត្បាត COVID19 នឹងបន្តបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោក។ គ្មានប្រទេសណាមានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ត្រូវបានការពារ!”

លោកវេជ្ជបណ្ឌិត បានបន្ថែមថា បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសក្រីក្រ ។

ខណៈកម្ពុជាសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃនៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ។ ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។

សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ សកម្មជនក៏កំពុងជំរុញឱ្យបង្កើនលទ្ធភាពសិក្សាពីលំដាប់ហ្សែន ដើម្បីតាមដានវីរុសបំប្លែងថ្មី និងកំពុងរៃអង្គាសប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងពិភពលោក ក៏ដូចជាប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។

ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គលឬជាអង្គការ ដើម្បីប្រយុទ្ធ ដើម្បីទទួលបាន វ៉ាក់សាំង នៅទូទាំងពិភពលោក។

សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេនាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលមើលគេហទំព័រ៖ www.aidshealth.org ស្វែងរកយើងតាមហ្វេសប៊ុក៖ www.facebook.com/aidshealth តាម Twitter៖ @aidshealthcare និង Instagram: @aidshealthcare៕

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ អំពាវនាវដល់បណ្ដាប្រទេស G20 បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ជាសកល
480×240 Banner