វិធីងាយៗ និងសាមញ្ញបំផុត តែអាចជួយសម្រកខ្លាញ់ក្បាលពោះបានលឿន!!!
ទម្ងន់លើសដែលប្រមូលផ្តុំ លើផ្នែកកណ្តាលនៃរាង្គកាយរបស់អ្នកដែលកើតមានក្នុងទម្រង់ជាខ្លាញ់ ពោះធ្វើឱ្យអ្នកមានគ្រោះថ្នាក់នៃការកើតមានជំងឺធ្ងន់ធ្ងរមួយ ចំនួន។ កោសិកាសកម្មនឹងបង្កើតជាតិខ្លាញ់ឱ្យប្រមូលផ្តុំលើសរីរាង្គក្នុង រាង្គកាយរបស់អ្នកត្រង់ក្បាលពោះ។
លើសពីនេះទៅទៀត ក្បាលពោះអាចធ្វើឱ្យអ្នកមានរូបរាងមិនស្អាតសង្ហារ ដូច្នេះការសម្រកក្បាលពោះក៏អាចជួយធ្វើឱ្យអ្នកផ្លាស់ប្តូររូបរាងទៅ ជាមនុស្សម្នាក់ដែលមានរាងដ៏អស្ចារ្យបាន។ ហើយកោសិកាទាំងនោះនឹង បញ្ចេញអរម៉ូននិងសារធាតុផ្សេងទៀតទៅក្នុងរាង្គកាយរបស់អ្នក ដែលបង្ករឱ្យអរម៉ូនមិនមានលំនឹង ភាពស៊ាំនឹងអាំងស៊ុយលីន ជំងឺទឹកនោមផ្អែមប្រភេទទី2ជំងឺបេះដូង ជំងឺមហារីកសុដន់និងពោះវៀន ជំងឺលើសឈាម និងកូលេស្តេរ៉ូល LDL (មិនល្អខ្ពស់)។ ការសម្រកក្បាលពោះគឺជារឿងពិបាក ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមព្យាយាមកាន់តែលឿន អ្នកកាន់តែមានសុខភាពល្អកាន់តែឆាប់និងបន្ថែមអាយុរបស់អ្នកបាន កាន់តែច្រើន។
កាត់បន្ថយកម្រិតភាពតានតឹង៖ រាង្គកាយរបស់អ្នកបញ្ចេញអរម៉ូនម្យ៉ាងហៅថា cortisol នៅពេលដែលកម្រិតភាពតានតឹងកើនឡើង។ កម្រិតអរម៉ូន cortisol ខ្ពស់កាន់តែយូរ អាចធ្វើឱ្យមានការកើនឡើងនៃគ្រោះថ្នាក់នៃការប្រមូលផ្តុំនៃខ្លាញ់ ក្បាលពោះ។
គេងឱ្យបានពី ៦ ទៅ ៧ម៉ោង ជារៀងរាល់ថ្ងៃ៖ ការសិក្សាមួយដែលបានផ្សាយនៅឆ្នាំ ២០១០ បានបង្ហាញថា អ្នកដែលគេងបានតែប្រាំម៉ោងឬតិចជាងនេះក្នុងមួយយប់ នឹងឡើងខ្លាញ់ក្បាលពោះ។ អ្នកដែលគេង ៨ម៉ោងឬច្រើនជាងនេះ ក៏នឹងឡើងខ្លាញ់ក្បាលពោះដែរ ប៉ុន្តែពួកគេឡើងខ្លាញ់ក្បាលពោះយឺតជាងអ្នកដែលគេមិនបាន គ្រប់គ្រាន់។
កាត់បន្ថយការញ៉ាំ៖ វិធី ដែលមានប្រសិទ្ធភាពតែមួយគត់ដើម្បីកាត់បន្ថយជាតិខ្លាញ់គ្រប់កន្លែង គឺញ៉ាំតិចជាងមុន។ ការគ្រប់គ្រងចំនួននៃការញ៉ាំគឺជាផ្នែកដ៏សំខាន់នៃការសម្រក ក្បាលពោះ។ អ្នកអាចញ៉ាំអាហារច្រើនពេល (៥ឬ៦ដងក្នុងមួយថ្ងៃ) ប៉ុន្តែទទួលទានតិចៗបានហើយ។
អ្នកគួរហាត់ប្រាណខ្លាំង ល្មមឱ្យបានពី ១៥០ ទៅ ៣០០នាទី ក្នុងមួយសប្តាហ៍។ អ្នកគួរជ្រើសរើសការហាត់ប្រាណណាដែលអាចបង្កើនអត្រាចង្វាក់បេះដូង និងធ្វើឱ្យអ្នកបែកញើស។ អ្នកដឹងថាអ្នកកំពុងតែហាត់ប្រាណក្នុងកម្រិតខ្លាំងល្មមប្រសិនបើ អ្នកនៅអាចបន្តការសន្ទនាក្នុងពេលដែលអ្នកកំពុងហាត់ប្រាណ។
ហ្វឹកហាត់សាច់ដុំពោះពីរសប្តាហ៍ម្តង៖ បើ ទោះជាអ្នកមិនអាចកំណត់ការដុតបំផ្លាញខ្លាញ់ក្បាលពោះក៏ពិតមែន ប៉ុន្តែអ្នកអាចកសាងនិងបង្កើនកម្លាំងសាច់ដុំពោះរបស់អ្នក ដែលធ្វើឱ្យអ្នកមានក្បាលពោះរាបស្មើ។ ការផតក្បាលពោះ ផ្អៀងត្រគាក និងលើកត្រគាកឡើង នឹងជួយពង្រឹងសាច់ដុំពោះរបស់អ្នក។