រូបភាព «៥សន្លឹក» ប្រកបដោយអត្ថន័យពីទីអវកាស សម្រាប់ការកម្សាន្តថ្ងៃចុងសប្តាហ៍ (មានរូបភាព)

3,254

(បរទេស)៖ នៅថ្ងៃសម្រាកចុងសប្តាហ៍នេះ សូមបងប្អូនរីករាយទស្សនា ជាមួយនឹងរូបភាពដ៏អស្ចារ្យ ៥សន្លឹក ពាក់ព័ន្ធនឹងទីអវកាស ដែលយ៉ាងហោចណាស់ក៏អាចមាន ១សន្លឹកដែរ អាចនាំឲ្យបងប្អូនផ្ទុះអារម្មណ៍។

១៖ លោកខែមួយចំណិត និងទិដ្ឋភាពក្រោយថ្ងៃលិច៖ អវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានផ្តិតយករូបភាពព្រះចន្ទមួយចំណិត នៅក្រោយពេលព្រះអាទិត្យទើបលិច។ រូបភាពនេះត្រូវបានថតនៅរយៈកម្ពស់ ៤២២គីឡូម៉ែត្រពីផ្ទៃផែនដី ពីលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសនូវែលសេឡង់។ (រូបភាព៖ NASA)

២៖ នីបូឡាអណ្តាតភ្លើង (Flame Nebula)៖ រូបភាពនេះត្រូវបានថតដោយ តេឡេស្កូប APEX នៃមន្ទីរពិសោធន៍អឺរ៉ុប ESO។ វាគឺជាបណ្តុំពពកនីបូឡាដ៏ល្បីមានឈ្មោះថា Horsehead Nebula (នីបូឡាក្បាលសេះ) ដែលមានពណ៌ដូចជាអណ្តាតភ្លើង កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងស្ថិតក្នុងតំបន់កញ្ចុំផ្កាយ Orion ដែលអាចមើលឃើញដោយភ្នែកទទេ នាពេលរាត្រីលើភពផែនដី។ (រូបភាព៖ ESO)

៣៖ កាតឹបទឹកកកពិតៗ (ice cap) នៅប៉ូលខាងជើងភពអង្គារ៖ ប្រសិនបើលោកអ្នកកន្លងមក ធ្លាប់បានសួរនាំគេឯងថា តើរូបភាពពីភពអង្គារជាការពិត ឬបង្កើតតាមកុំព្យូទ័រ នោះលោកអ្នកអាចសម្លឹងមើលរូបភាពមួយសន្លឹកនេះបាន ដោយវាត្រូវបានថតដោយផ្កាយរណប Tianwen-1 របស់់រដ្ឋបាលអវកាសជាតិចិន (CNSA)។ ទោះបីជាមិនសូវច្បាស់ តែវាបង្ហាញអំពីតំបន់ប្រជុំដោយកាតឹបទឹកកក ដែលជារូបភាពពិតៗមិនកែច្នៃ។ (រូបភាព៖ CNSA)

៤៖ ព្រះអាទិត្យ Kiss យាន Parker Solar Probe៖ រូបភាព ៦ សន្លឹករួមគ្នាតែ ១ នេះ គឺបង្ហាញអំពីកម្សួលនៃអណ្តាតភ្លើងស្រទាប់បរិយាកាស (Corona) របស់ព្រះអាទិត្យ ជះមកលើយាន Parker របស់អង្គការ NASA ខណៈវាបានក្លាយជាយានដំបូងរបស់មនុស្សលោក ដែលបានទៅប៉ះនឹងបរិយាកាសព្រះអាទិត្យ កាលពីឆ្នាំ២០២១។ (រូបភាព៖ NASA)

៥៖ ភ្នំភ្លើងធ្វើឲ្យកោះ La Palma ប្រែប្រួល៖ រូបភាពពីផ្កាយរណបនេះ បង្ហាញអំពីកម្អែលភ្នំភ្លើងលើកោះ La Palma របស់អេស្ប៉ាញ បានធ្វើឲ្យកោះនេះប្រែប្រួលយ៉ាងណាដំណំ។ នៅក្រោមកម្អែលពណ៌ត្នោតក្នុងរូបភាពនេះ មានអគារ-លំនៅដ្ឋានជាង ៣,០០០ខ្នង ដែលត្រូវបានវាហូរកប់ពីលើ៕ (រូបភាព៖ Copernicus)

រូបភាព «៥សន្លឹក» ប្រកបដោយអត្ថន័យពីទីអវកាស សម្រាប់ការកម្សាន្តថ្ងៃចុងសប្តាហ៍ (មានរូបភាព)

រៀបរៀង និងប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២)

480×240 Banner