អត្ថប្រយោជន៍ ៨យ៉ាង ដែល​បានមកពី​ការបរិភោគ​ផ្លែ​ប៉ោម

259

វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អ្វី​ទេ ដែល​ផ្លែ​ប៉ោម​ល្អ​ចំពោះ​សុខភាព​របស់​អ្នកនោះ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវតែ​ដឹង​នៅពេលនេះ​គឺថា តើ​ផ្លែ​ប៉ោម​មានគុណ​ប្រយោជន៍​អ្វីខ្លះ សម្រាប់​សុខភាព​របស់​អ្នក?

ដើម្បី​ជ្រាប​ច្បាស់ សូម​អាន​ខាងក្រោម​ទាំងអស់គ្នា៖

១. មាន​ជាតិ​កូ​ទ្បេ​ស្តេ​រ៉ុល​ទាប

ជា​មធ្យម​ផ្លែ​ប៉ោម​មួយ មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ចំនួន​បួន​ក្រាម ដែល​សារជាតិ​នេះ អាចមាន​ទំនាក់ទំនង​ក្នុង​ការជួយ​កាត់បន្ថយ​កម្រិត LDL ជា​កូ​ទ្បេ​ស្តេ​រ៉ុល​មិនល្អ នៅក្នុង​សារពាង្គកាយ។

២. កាត់បន្ថយ​ការ​ឃ្លាន

ជាតិ​សរសៃ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ផ្លែ​ប៉ោម ជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់ ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ឆ្អែត​បានយូរ។

៣. ទទួលបាន​រាង​ស្អាត

សមាសភាគ​ក្នុង​សំបក​ផ្លែ​ប៉ោម​មួយ ត្រូវបាន​ហៅថា អាស៊ីត ursolic មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​នៃ​ជំងឺ​ធាត់ ដែល​ជួយ​ឲ្យ​អ្នកមាន​រាង​ស្អាត។

៤. ការពារ​ជំងឺ​ផ្លូវដង្ហើម

តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការបរិភោគ​ផ្លែ​ប៉ោម​លើសពី​ចំនួន​ប្រាំ​ផ្លែ​ក្នុង​មួយ​សប្ដាហ៍ អាចជួយ​បង្កើន​មុខងារ​របស់​សួត​ឲ្យ​មាន​ភាពប្រសើរ​ទ្បើង ដែល​ជំនួយ​ដល់​ការដកដង្ហើម​របស់​អ្នក​បាន​ស្រួល។

៥. ព្យាបាល​ជំងឺ​ផ្ដាសាយ

ផ្លែក្រូច និង​ប៉ោម ជា​ប្រភព​នៃ​ជាតិ​វីតាមីន C ដ៏​ល្អ​បំផុត សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា ដើម្បី​ប្រឆាំងនឹង​ការកើត​ជំងឺ​ផ្ដាសាយ។

៦. ប្រឆាំង​ជំងឺមហារីក

កាលពី​ឆ្នាំ ២០០៤ ការស្រាវជ្រាវ​របស់​ប្រទេស​បារាំង បាន​រកឃើញថា សារធាតុ​គីមី​នៅក្នុង​ផ្លែ​ប៉ោម អាចជួយ​ទប់ស្កាត់​ការកើត​ជម្ងឺមហារីក​ពោះវៀនធំ​បាន។ បន្ទាប់មក​ក្នុង​អំ​ទ្បុ​ង​ឆ្នាំ ២០០៧ ការសិក្សា​ក៏បាន​រកឃើញ​ពី​សមាសធាតុ​បន្ថែមទៀត នៅក្នុង​ផ្លែ​ប៉ោម​ហៅថា triterpenoids ដែល​សារធាតុ​នេះ អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ថ្លើម ពោះវៀនធំ និង​សុដន់។

៧. កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​មួយ​នៅ​ឆ្នាំ ២០១២ បានចេញ​ផ្សាយ​នៅក្នុង​កាសែត​គ្លីនិក​អាហារូបត្ថម្ភ របស់​សហរដ្ឋអាមេរិក​បាន​រកឃើញថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ anthocyanins ក្នុង​ផ្លែ​ប៉ោម​ក៏ដូចជា ផ្លែ​ព័រ ឬ​ផ្លែ blueberries អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ទី។

៨. បង្កើន​ថាមពល​ខួរក្បាល

ការបរិភោគ​ផ្លែ​ប៉ោម​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំនួយ​ដល់​ការចងចាំ និង​កាត់បន្ថយ​ឱកាស​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ភ្លេចភ្លាំង​ទៀតផង៕

480×240 Banner