ចម្លែកទៀតហើយ! យានអង្គការ NASA ថតបានវានៅលើភពអង្គារ, មិនដឹងដូចអ្វី… (មានវីដេអូ)

1,715

(បរទេស)៖ យានស្រាវជ្រាវភពអង្គារ Curiosity របស់អង្គការ NASA ទើបតែបានផ្តិតយក ថ្មមានរូបរាងចម្លែកមួយចំនួន ខណៈវាកំពុងស្ថិតនៅលើទីទួលមួយក្នុងរណ្តៅយក្ស Gale Crater ដែលយានកង់ ៦ នេះបានចុះទៅដល់កាលពីជិត ១០ឆ្នាំមុន (Curiosity បានចុះទៅដល់ភពអង្គារ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២)តើអ្នកទាំងអស់គ្នាគិតថា នៅក្នុងរូបភាពនេះជាអ្វីឲ្យប្រាកដ?

ចម្លែកទៀតហើយ! យានអង្គារ NASA ថតបានវានៅលើភពអង្គារ, មិនដឹងដូចអ្វី… (មានរូបភាព)
ថ្មចម្លែកថ្មីថតដោយយាន Curiosity (NASA)

បើតាមវិទ្យាស្ថានវិទ្យាសាស្ត្រ SETI នៃសហរដ្ឋអាមេរិក ថ្មមានរូបរាងចម្លែក (ថ្មដុះឆ្កឹលវែងៗឡើងទៅលើ) ដូចនៅក្នុងរូបភាព ដែលត្រូវបានថតកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នោះគឺត្រូវបានបង្កើតឡើងដោយទឹក និងខ្សាច់កាលពីអតីតកាល (ខណៈតំបន់ដែល Curiosity បានចុះទៅដល់នោះ គឺជាអតីតបឹងស្តុកទឹកដ៏ធំមួយលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន)។

យាន Curiosity (Image Credit: NASA)

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ SETI បានបកស្រាយទៀតថា ដោយសារតែភពព្រះអង្គារ មានកម្លាំងទំនាញ (gravity) ខ្សោយ (ស្មើតែ ១/៣ នៃកម្លាំងទំនាញផែនដី) ទើបថ្មប្រភេទនេះអាចកកើតឡើង នៅក្នុងទម្រង់បែបនេះទៅរួច។ យ៉ាងណាក៏ដោយ ពួកគេមិនបានបញ្ជាក់ អំពីលក្ខខណ្ឌបរិស្ថានផ្សេងៗទៀត ដែលអាចនាំឲ្យថ្មបែបនេះ កកើតរូបរាងនោះឡើយ ខណៈទំហំរបស់វាក៏មិនត្រូវបានបញ្ជាក់នោះដែរ។

Blackthorn Salt (Image Credit: NASA)

យ៉ាងណាក៏ដោយ, កាមេរ៉ា Mastcam របស់យាន Curiosity កាលពីប៉ុន្មានខែមុននេះ ក៏ធ្លាប់បានផ្តិតរូបភាពថ្មចម្លែកៗ ស្រដៀងថ្មខាងលើនេះផងដែរ ដោយវាត្រូវបានដាក់ឈ្មោះថា «Blackthorn Salt»។ Blackthorn Salt មើលទៅស្រដៀងនឹង «ផ្កា ឬផ្កាថ្មក្នុងបាតសមុទ្រ» ដោយមួយចង្កោមរបស់វាមានមុខកាត់តែ ១សង់ទីម៉ែត្រប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner