បើមានអការៈរមាស់ រលាក និងស្ងួតភ្នែក សូមកុំបណ្តោយទុកយូរទៀត! មកសាកវិធីទាំងអស់នេះ…

196

(សុខភាព)៖ តើអ្នកមាន​ភ្នែកស្ងូត រមាស់ និងរលាកមែនទេ? ការបង្កើត​ទឹកភ្នែកសិប្បនិម្មិត (ថ្នាំបន្តក់ភ្នែក) អាចជួយឲ្យអ្នក​ធូរស្បើយត្រឹមតែ​មួយរយៈពេលខ្លីប៉ុណ្ណោះ។ ផ្ទុយទៅវិញ​ជាមួយនឹងការថែទាំភ្នែក​ឲ្យបានត្រឹមត្រូវ និងយកចិត្ត​ទុកដាក់យ៉ាង​ហ្មត់ចត់ ភ្នែករបស់អ្នក​នឹងអាចផលិត​ទឹកភ្នែកតាមបែបធម្មជាតិ​បាន តាមតែអ្នក​ត្រូវការ ហើយសុខភាពភ្នែកនឹងល្អយូរអង្វែង។

១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវ​បានបង្កើតឡើង​ដោយ ០៣ស្រទាប់។ ស្រទាប់ទី១ គឺស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់​សម្រាប់បញ្ចេញ​ទឹកភ្នែក ឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែល​អ្នកព្រិចភ្នែក។

២. អ្នកគួតែទទួលទានអាហារ​ដែលមានអាស៊ីត​ខ្លាញ់អូមេហ្គា៦ និងអាស៊ីត​ខ្លាញ់អូមេហ្គា៣ (ដូចជាត្រី​ជាដើម) ដើម្បីជួយបង្កើនស្រទាប់​ទឺកនៅក្នុងភ្នែក ដែលវាអាចជួយ​ធ្វើឲ្យភ្នែកមិន​ឆាប់ស្ងួត។

៣. ដើម្បីថែរក្សាស្រទាប់​ម៊ូស៊ីនរបស់ភ្នែក​ឲ្យបានល្អ អ្នកត្រូវទទួលទានវីតាមីនA។ ហើយប្រភព​ដ៏ល្អរបស់វីតាមីន A នោះរួមមាន ការ៉ុត ដំឡូងបារាំង​ផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងខ្លាញ់ត្រី។

៤. អ្នកត្រូវទទួលទានទឹក​ឲ្យបានច្រើនជាប្រចាំ​ដើម្បីជំនួយដល់​ស្រទាប់ទី​២របស់ភ្នែក ដែលជាស្រទាប់ទឹក។

៥. អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួ​យបញ្ចេញទឹកភ្នែក នៅពេលដែលអ្នក​មានអាការៈក្រហាយ​ភ្នែក។

៦. អ្នកអាចបិទត្រសក់ធម្មជាតិ (គ្មានគីមី) ដែលក្លាស្សេ ឲ្យត្រជាក់ល្មម រយៈពេល ២០នាទី ដោយអាចធ្វើ​យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍។ វាអាចជួយភ្នែកឲ្យត្រជាក់ ស្រទន់ និងរង្វង់ភ្នែកលែងខ្មៅ។

៧. ឧស្សាហ៍គេងថ្ងៃឲ្យបានយ៉ាងហោចណាស់ ២០នាទី ពេលសម្រាកពីធ្វើការ ដើម្បីឲ្យភ្នែកបានសម្រាក និងយ៉ាងហោចណាស់សម្រាកឲ្យបាន ៧ម៉ោងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យឡើងទៅ។

៨. កុំបង្អង់យូរ ត្រូវទៅពេទ្យឯកទេសភ្នែកភ្លាម ដើម្បីពិនិត្យ ក្នុងពេលលោកអ្នកជួបអការៈធ្ងន់ធ្ងរ៕

480×240 Banner