ទិវាយុវជនអន្តរជាតិ! ក្រុមយុវជនជុំវិញពិភពលោក និងអង្គការអន្តរជាតិ ចេញសេចក្ដីថ្លែងការរួមពី ទំនួលខុសត្រូវអន្តរជំនាន់ នៃឧស្សាហកម្មថ្នាំជក់

323

(ភ្នំពេញ)៖ ទិវាយុវជនអន្តរជាតិ ១២ សីហា (International Youth Day) យុវជនជាច្រើនមកពីជុំវិញពិភពលោក បានចូលរួមជាមួយអង្គការអន្តរជាតិ «សាមគ្គីអន្តរជំនាន់» សេចក្ដីថ្លែងការរួមមួយ ដើម្បីឱ្យក្រុមហ៊ុនថ្នាំជក់ មានគណនីភាព និងទំនួលខុសត្រូវសម្រាប់សកម្មភាពជាបន្តបន្ទាប់ ក្នុងការបង្ករគ្រោះថ្នាក់ដល់មនុស្ស និងភពផែនដី។

នៅក្នុងសេចក្តីថ្លែងការរួមបានឱ្យដឹងទៀតថា ពួកយើងតំណាង ឱ្យមនុស្សជាតិនៅលើពិភពលោក ដើម្បីចូលរួមការពារយុវជនវ័យជំទង់ កុមារ និងមនុស្សជំនាន់ក្រោយ ពីការញៀនយូរអង្វែងដែលបណ្ដាលមកពីឧស្សាហកម្មថ្នាំជក់។

ដោយសារតែល្បិចកលរបស់ឧស្សាហកម្មថ្នាំជក់ ទើបធ្វើឱ្យមានយុវជនញៀននីកូនទីនក្នុងចំនួនច្រើនយ៉ាងគួរឱ្យកត់សម្គាល់ ស្របពេលដែលពួកយើងជាច្រើននាក់ គឺព្យាយាមពុះពារនឹងឧបសគ្គជីវិត ដើម្បីឆ្ពោះទៅមុខជាមួយនឹងសុខភាពផ្លូវចិត្ត និងភាពល្អប្រសើររបស់ពួកយើង។

ផលិតផលរបស់ឧស្សាហកម្មថ្នាំជក់ក៏បន្តសំដៅទៅរកឪពុកម្ដាយរបស់ពួកយើងផងដែរ ហើយពួកយើងពិតជាមិនចង់ឱ្យកូនណាម្នាក់ ត្រូវបាត់បង់ឪពុក ឬម្ដាយ ដោយសារតែការប្រើប្រាស់ផលិតផលថ្នាំជក់ឡើយ។

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ពួកយើងបានសម្គាល់ឃើញថា ឧស្សាកម្មថ្នាំជក់បានបង្កើតឱ្យមានការរីករាលដាលនូវការប្រើប្រាស់បារីអេឡិចត្រូនិក ដោយការធ្វើទីផ្សារ ឌីជីថល ដោយយកយុវជនជាគោលដៅសំខាន់របស់ពួកគេ។

ពួកគេបានធ្វើការឧបត្ថម្ភកីឡា ឬផ្សាយពាណិជ្ជកម្ម បន្តរំលោភកម្លាំងពលកម្មកុមារ បន្តបំផ្លាញបរិស្ថាន ដោយកាក សំណល់បារី ធ្វើសកម្មភាពសម្បុរសធម៌ក្លែងក្លាយ បង្កើតក្រុមហ៊ុនឱសថដើម្បីបិទបាំងការបំផ្លិចបំផ្លាញ និងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដើម្បីដកចេញនូវវិធានការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ឬ ដើម្បីលុបចោលនូវសេចក្ដីណែនាំឬ បម្រាមពាក់ព័ន្ធនានា។

សកម្មភាពចូលរួមសហការរបស់ឧស្សាកម្មថ្នាំជក់ បានជះឥទ្ធពលយ៉ាងខ្លាំងដល់ភាគីរដ្ឋាភិបាល ហើយផលប្រយោជន៍នឹងជួយឱ្យឧស្សាហកម្មថ្នាំជក់ អាចក្ដាប់បាន នូវ អនាគតមនុស្សជំនាន់ក្រោយយ៉ាងពេញទំហឹង។ ពួកយើងសូមថ្កោលទោសចំពោះសកម្មភាពរបស់ឧស្សាហកម្មថ្នាំជក់ និងជនណាដែលការពារផលប្រយោជន៍ របស់ពួកគេ ហើយយើងពិតជាត្រូវការនូវយុត្តិធម៌៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការរួមរបស់ក្រុមយុវជន និងអង្គការអន្តរជាតិសាមគ្គីអន្តរជំនាន់៖

ទិវាយុវជនអន្តរជាតិ! ក្រុមយុវជនជុំវិញពិភពលោក និងអង្គការអន្តរជាតិ ចេញសេចក្ដីថ្លែងការរួមពី ទំនួលខុសត្រូវអន្តរជំនាន់ នៃឧស្សាហកម្មថ្នាំជក់
480×240 Banner