ឱកាសចុងក្រោយសម្រាប់ទទួលបានសមធម៌សេវាសុខភាព៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា និងដៃគូ ជម្រុញឱ្យប្រទេសនានាសម្រេចកិច្ចព្រមព្រៀងជំងឺរាតត្បាត

105

(ភ្នំពេញ)៖​ អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំកិច្ចប្រជុំជាមួយដៃគូ ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែក អត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទីប្រាំមួយ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

ឱកាសចុងក្រោយសម្រាប់ទទួលបានសមធម៌សេវាសុខភាព៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា និងដៃគូ ជម្រុញឱ្យប្រទេសនានាសម្រេចកិច្ចព្រមព្រៀងជំងឺរាតត្បាត
(រូបភាពទាំងស្រុងពី AHF Cambodia)

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ ដែលទទួលបានរួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

(រូបភាពទាំងស្រុងពី AHF Cambodia)

កិច្ចប្រជុំចរចារនាពេលខាងមុខជាឱកាសចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវកិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីឱ្យការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ច មហាសន្និបាតសុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែលជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិសមធម៌សំខាន់ៗផ្សេងៗ ដែលមាននូវក្នុងឧបសម្ព័ន្ធមិនទាន់បានដោះស្រាយ។

(រូបភាពទាំងស្រុងពី AHF Cambodia)

បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈមនឹងការបរាជ័យម្តងទៀតដូចដែលយើងធ្លាប់បានបរាជ័យក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈពេលដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែលបានបន្សល់ទុកអោយប្រទេសជាច្រើនប្រឈមមុខនឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។ លទ្ធផលនៃការចរចាទាំងនេះនឹងកំណត់ថាតើការឆ្លើយតបនៃជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៍ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបានពន្យារពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព។

(រូបភាពទាំងស្រុងពី AHF Cambodia)

អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) និងបណ្តាញអង្គការដៃគូរនៅក្នុងប្រទេសកម្ពុជា ក៏បានភ្ជាប់ជាមួយនឹងសំណើរសំខាន់ៗទៅកាន់រដ្ឋសមាជិក អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា សហភាពអឺរ៉ុប រួមមាន៖ ឱកាសចុងក្រោយសម្រាប់ទទួលបានសមធម៌សេវាសុខភាព៖

គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈានទៅមុខបានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែករំលែកអត្ថប្រយោជន៍ដែលអាចអនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជាជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត (interpandemic periods)។

ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមាន បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods)៖ ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូល នូវចំនួនភាគរយ នៃវ៉ាក់សាំងដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។

កិច្ចសន្យាស្តង់ដារ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភពការទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចារជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរឱ្យទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។

គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់៖ ប្រទេសនានាត្រូវតែគាំទ្រការចុះឈ្មោះអ្នកប្រើប្រាស់ជាកាតព្វកិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។
បដិសេធប្រព័ន្ធផ្លូវពីរ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្ករឱ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំនៃប្រព័ន្ធ និងអនុញ្ញាតិមានការគេចវេសពីកាតព្វកិច្ច។

គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា (IP):(IP)៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែដឹកនាំដោយតម្រូវការសុខភាពសាធារណៈ៖ ការប្រើប្រាស់ទាំឡាយណាដែលមិនមែនជាពាណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជាសាធារណៈឡើយ; នៅពេលដែលកម្មសិទ្ធិបញ្ញាកើតឡើងពីការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សឹទ្ធជូនអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍; ហើយគ្មានកម្មសិទ្ធិបញ្ញា ណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈដែលបានចែករំលែកឡើយ៕

480×240 Banner