HOT NEWS: តេឡេស្កូបអវកាស James Webb ទើបបញ្ចេញរូបភាពនីប៊ូឡា Tarantula ដ៏អស្ចារ្យ រួមទាំង Background…

429

(អាមេរិក)៖​ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានផ្តិតរូបភាពបណ្តុំនីប៊ូឡា Tarantula 30 Doradus ដែលមានចម្ងាយ ១៦១,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈអ្វីដែលពិសេសនៅក្នុងរូបភាពនេះ គឺតារាក្មេងៗរាប់ពាន់ដួងទៀតទើបបង្ហាញខ្លួន ដែលពួកវាមិនធ្លាប់ត្រូវបានប្រទះឃើញ ដោយតេឡេស្កូបមុនៗនោះឡើយ។

HOT NEWS: តេឡេស្កូបអវកាស James Webb ទើបបញ្ចេញរូបភាពនីប៊ូឡា Tarantula ដ៏អស្ចារ្យ រួមទាំង Background…
Tarantula Nebula ថតដោយ James Webb (Image Credit: NASA ESA CSA)

Tarantula Nebula មានភាពល្បីល្បាញខ្លាំងសម្រាប់ក្រុមតារាវិទូ ព្រោះតែនៅទីនោះមានផ្កាយជាច្រើនកំពុងចាប់កំណើត ហេតុដូច្នេះពួកគេអាចសិក្សា អំពីបម្រែបម្រួល និងឧទាហរណ៍ជាក់ស្តែង នៅជ្រុងមួយនៃកាឡាក់ស៊ី Milky Way របស់យើងនោះបាន។ ក្រៅពីបណ្តុំពពកធូលី និងឧស្ម័នចំរុះពណ៌ ព្រមទាំងវត្តមានតារាក្មេងៗ រាប់ពាន់ដួងទៀតដែលត្រូវបានផ្តិតយកដោយ កាមេរ៉ាចាប់យក ពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb នោះ, កាឡាក់មួយទៀតក៏ត្រូវបានគេមើលឃើញនៅពីក្រោយ (background) របស់ Nebula នោះផងដែរ។

Tarantula Nebula ថតដោយកែវលែនអុបទិក នៃតេឡេស្កូបអវកាស Hubble (Image Credit: NASA/ESA)

គួរបញ្ជាក់ថា បណ្តុំនីប៊ូឡា Tarantula មានកាំរហូតដល់ទៅជាង ៩៣០ឆ្នាំពន្លឺឯណោះ ដោយវាស្ថិតនៅក្នុងតំបន់កកើតផ្កាយមួយឈ្មោះ Local Group នៃកាឡាក់ស៊ីរណប (Satellite Galaxy) មួយរបស់កាឡាក់ស៊ី Milky Way មានឈ្មោះថា Large Magellanic Cloud (LMC)។ នៅពេលដែលឧបករណ៍ NIRCam បានចាប់យកទិដ្ឋភាពថ្មីនៃតារាក្មេងៗ ដែលមិនធ្លាប់ត្រូវបានប្រទះឃើញពីមុនមកនោះ វាបានធ្វើឲ្យក្រុមតារាវិទូភ្ញាក់ផ្អើល ព្រោះតាំងពីដើមមកពួកគេធ្លាប់បានគិតថា នៅទីនោះសំបូរដោយតារា ដែលមានអាយុចាស់ៗជាងនេះប៉ុណ្ណោះ។

កាឡាក់ស៊ីរណប LMC និង SMC របស់ Milky Way

មូលហេតុដែល Tarantula Nebula ក្លាយជាទីចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រនោះ គឺព្រោះតែនីប៊ូឡាមួយនេះ មានសមាសធាតុគីមីផ្សំស្រដៀងនឹង តំបន់កកើតផ្កាយដ៏ធំសម្បើមមួយ នៅក្នុងចក្រវាលនេះ ដែលមានឈ្មោះ cosmic noon។ នៅពេលដែលចក្រវាលទើបតែមានអាយុ ២ ទៅ ៣ពាន់លានឆ្នាំនោះ ការកកើតផ្កាយទាំងឡាយ បានឈានដល់កម្រិតកំពូល និងកញ្ជ្រោលរោលរាលបំផុត។

James Webb (Image Credit: NASA)

អ្វីដែលចម្លែកជាងនេះទៅទៀតនោះ សូម្បីតំបន់កកើតផ្កាយនានា នៅក្នុងកាឡាក់ស៊ី Milky Way យើងផ្ទាល់ ក៏មិនពុះកញ្ជ្រោលដូចជានៅក្នុងតំបន់នីប៊ូឡា Tarantula នោះដែរ ហើយក៏មានសមាសធាតុគីមីផ្សំខុសគ្នាថែមទៀត។ ដូច្នេះ Tarantula Nebula អាចត្រូវបាត់ទុកជាឧទាហរណ៍ជិតបង្កើយ ដើម្បីឲ្យយើងសិក្សាអំពីចក្រវាល នៅពេលទើបមានអាយុ ២ ទៅ ៣ពាន់លានឆ្នាំយ៉ាងពិតប្រាកដ។ ឆាប់ៗខាងមុខនេះ James Webb នឹងផ្តល់ឲ្យក្រុមតារាវិទូនូវ ឱកាសក្នុងប្រៀបធៀបតំបន់នីប៊ូឡា Tarantula ទៅនឹងកាឡាក់ស៊ីនានា ដែលស្ថិតនៅឆ្ងាយបំផុត…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner