មិនធម្មតា! មន្ត្រីអាមេរិកជិះយន្តហោះចូលទស្សនាក្នុងព្យុះហឺរីខិន Erin តែម្តង! (មានវីដេអូ)

719

(បរទេស)៖ ព្យុះហឺរីខិន អ៊ែរីន (Erin) បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីវាបានកកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ហើយរំកិលឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សម្តៅមកកាន់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ Erin បានបង្កើនឥទ្ធិពលដល់កម្រិតជាព្យុះហឺរីខិននេះ កាលពីថ្ងៃទី១៥ ខែសីហា ដោយឆ្លងកាត់សមុទ្រ ឡេសសឺ អ៊ែនធីលលីស (Lesser Antilles) និងបន្ទាប់មកក៏កើនឥទ្ធិពលដល់ហឺរីខិនកម្រិតទី ជាមួយនឹងល្បឿនខ្យល់ខ្លាំងបំផុត ២៦០km ក្នុង១ម៉ោង។

(Video From YouTube: Cambo Space Edu)

ពិតណាស់! ត្រឹមការអានអត្ថបទអាចនឹងមិនធ្វើឲ្យអ្នកព្រឺព្រួចនោះទេ ហេតុដូច្នេះទើបយន្តហោះពិសេសដឹកក្រុមមន្ត្រីនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៃសហរដ្ឋអាមេរិក បានហោះទំលុះចូលទៅកាន់បេះដូងរបស់ព្យុះកំណាច Erin តែម្តង បូករួមទាំងរូបភាពដែលត្រូវបានថតពីផ្កាយរណប Geostationary Operational Environmental Satellite (GOES-19) ផងដែរ។ សម្រាប់យន្តហោះពិសេសវិញ គឺជារបស់កងទ័ពអាកាសអាមេរិកដែលមានឈ្មោះថា Weather Reconnaissance Squadron ទី ៥៣ ឬមានរហស្សនាមថា «អ្នកប្រមាញ់ព្យុះហឺរីខិន» (WC-130J)

មិនធម្មតា! មន្ត្រីអាមេរិកជិះយន្តហោះចូលទស្សនាក្នុងព្យុះហឺរីខិន Erin តែម្តង! (មានវីដេអូ)
ទិដ្ឋភាពកណ្តាលព្យុះហឺរីខិន Erin ថតចេញពីយន្តហោះ WC-130J (Credit: NOAA)

សម្រាប់ទិដ្ឋភាពព្យុះហឺរីខិន Erin ដែលត្រូវបានផ្តិតដោយផ្កាយរណប GOES-19 គឺនៅពេលដែលវាលោតចូលដល់កម្រិតទី ៤​ នៃកម្លាំងបោកបក់ទៅហើយ ខណៈកំពុងឆ្ពោះទៅរកភាគខាងកើតនៃសមុទ្រ Caribbean។ យើងអាចឃើញដំណើរពង្រីកឥទ្ធិពលរបស់ Erin ចាប់តាំងពីការនៅត្រឹមជាបណ្តុំពពកកួច រហូតក្លាយទៅព្យុះពេញរូបរាង ដោយយើងឃើញភ្នែករបស់វាព្រមទាំងរចនាសម្ព័ន្ធច្បាស់លាស់ដែលបញ្ជាក់ថាវាគឺជាហឺរីខិនកំណាច

យោងតាមការសង្កេតដោយផ្កាយរណប GOES-19 ការពង្រីកឥទ្ធិពលរបស់ Erin ពីកម្រិតទី ឡើងទៅដល់កម្រិតទី បានប្រើប្រាស់ពេលតែ ២៤ម៉ោងប៉ុណ្ណោះ ហើយហើយបិសាចមួយនេះបានធ្វើឲ្យបណ្តាដែនកោះនៅក្បែរវាដូចជា Puerto Rico ជាដើម រងឥទ្ធិពលខ្យល់បោកបក់យ៉ាងសន្ធប់។ យើងក៏អាចមើលឃើញ Erin ដោយផ្ទាល់តាមរយៈកែវភ្នែកបុរស និងស្ត្រីក៏ក្លាហាន ដែលស្ថិតនៅលើយន្តហោះយោធា WC-130J ផងដែរ។ ការហោះចូលនេះ គឺដើម្បីស្រង់យកទិន្នន័យពិតៗ ព្រមទាំងជាបទពិសោធន៍ជាក់ស្តែង នៃការវិភាគព្រឹត្តិការណ៍នៅនឹងកន្លែងផ្ទាល់តែម្តង។

ព្យុះហឺរីខិន Erin ដោយផ្កាយរណប GOES-19 (Credit: NOAA)

សម្រាប់អ្នកដែលមិនទាន់យល់ចំពោះទិដ្ឋភាពនេះ នោះគឺប្រៀបបីដូចជាយើងកំពុងស្ថិតក្នុងកែវភ្នែករបស់ព្យុះហឺរីខិន Erin យ៉ាងដូច្នោះឯង ដោយចាប់ផ្តើមពីការមើលឃើញផ្ទៃពណ៌ខៀវនៅចំកណ្តាល ដែលមានពពកកួចព័ទ្ធជុំវិញ ហើយត្រង់នេះជាចំណុចស្ងប់ស្ងាត់របស់ព្យុះ (ទើបយន្តហោះអាចរក្សាលំនឹងបាន)។ បន្ទាប់មកទៀតទើបយន្តហោះ WC-130J ធ្វើការហោះទៅជាយព្យុះ ឬជញ្ជាំងនៃភ្នែក ដែលជាទីតាំងដ៏កោលាហលបំផុតនៃព្យុះនេះ ព្រោះមានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធប់នៅព័ទ្ធជុំវិញកែវភ្នែកដ៏ស្ងប់ស្ងាត់របស់ Erin។ អ្នកអាចឃើញការប្រែប្រួលពីភាពស្ងប់ស្ងាត់ទៅជាភាពកោលាហល តែក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ។

គួរបញ្ជាក់តាមសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឲ្យដឹងថា ព្យុះហឺរីខិន Erin បានថមថយឥទ្ធិពលរបស់វាមកកាន់កម្រិតទី ៣ វិញហើយ ខណៈកំពុងរំកិលទៅកាន់តែជិតតំបន់ឆ្នេរភាគខាងកើត សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១៩ ខែសីហា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ បើតាម NOAA ព្យុះហឺរីខិន Erin នឹងឆ្លងកាត់ប្រទេសដីកោះ Bahamas នៅថ្ងៃទី១៩ និង ២០ ខែសីហា រួចហើយវានឹងបន្តរំកិលទៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក និងដែនសមុទ្រ Bermuda នៅថ្ងៃទី២០ និង២១ ខែសីហា (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ SPACE / Yahoo News via NOAA (ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥)

480×240 Banner