ចូរប្រយ័ត្ន! ញុំាអាហារពេលព្រឹកមិនល្អ ឬមិនញុំាតែម្តង «នឹងធ្វើឲ្យខួរក្បាលចុះខ្សោយ» ដូច្នេះសូមសាកវិធីនេះ…
បរទេស)៖ ការមិនញុំាអាហារពេលព្រឹក គឺជាទម្លាប់ដ៏អាក្រក់មួយដែលមនុស្សមួយចំនួនអាចមាន ដោយសារតែពួកគេរវល់ ឬគិតថា ចង់តមអាហារដើម្បីជួយឲ្យស្រកទម្ងន់។ តែការគិតដូចនេះ គឺខុសស្រឡះតែម្តង។
យើងត្រូវដឹងថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុត សម្រាប់រយៈពេលពេញមួយថ្ងៃ។ នេះដោយសារតែអ្នកមិនបានញាំអ្វីទាល់តែសោះ ពេញមួយយប់ទៅហើយ ដូច្នេះប្រសិនបើអ្នក នៅតែបង្អត់ខ្លួនឯងពេញមួយព្រឹកទៀត នោះខួរក្បាលរបស់អ្នកនឹងកាន់តែចុះខ្សោយ។
ជាធម្មតាខួរក្បាលត្រូវការសារធាតុចិញ្ចឹមសំខាន់ៗ ដើម្បីជួយឲ្យវាមានដំណើរការប្រក្រតី។
ទន្ទឹមនឹងនេះ អ្នកក៏គួរតែជ្រើសរើសប្រភេទ និងបរិមាណនៃអាហារពេលព្រឹកឲ្យសមស្រប តាមតម្រូវការរាងកាយរបស់អ្នកផងដែរ។
ប្រការដែលគួរធ្វើ សម្រាប់អ្នករវល់ខ្លាំង មិនមានពេលងើបធ្វើអាហារពេលព្រឹក៖
១៖ ស៊ុតមាន់ ឬទា និងសាច់ក្រក ព្រមទាំងសាច់ប្រឡាក់ អាចធ្វើទុកពីល្ងាចឲ្យហើយ ដោយវាមិនមែនជារឿងពិបាកទេ។ បាយ ឬបបរពេលព្រឹក ជារឿងប្រសើរ ដែលក្រពះងាយរំលាយ និងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
២៖ ទិញអាហារក្រៅបរិភោគ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេសសាច់ និងបន្លែ ព្រមទាំងទឹកផ្លែឈឺស្រស់រឹតតែប្រសើរ។ ហាមបរិភោគអាហារផ្អាប់ ឬស្អុយនាពេលព្រឹក ដូចជា កាពិ ប្រហុក និងផ្អកជាដើម ព្រោះវានឹងធ្វើអារម្មណ៍អាប់អួរ និងមានក្លិនមាត់មិនល្អ។
៣៖ អាចខ្ចប់អាហារមកបរិភោគនៅកន្លែងធ្វើការ ដោយងាយៗ និងមិនរំខានដល់មិត្តរួមការងារ។ ត្រូវចាំថា អាហារពេលព្រឹកសំខាន់ៗជាងពេលណាៗទាំងអស់។
៤៖ តាមតបអាហារព្រឹក មិនមែនជាវិធីល្អសម្រាប់សម្រក់ទម្ងន់នោះទេ។ ល្អបំផុតគឺការហាត់ប្រាណ កាត់បន្ថយអាហារផ្អែមខ្លាំង និងខ្លាញ់ ព្រមទាំងព្យាយាមហាត់ប្រាណ ដោយកុំបរិភោគច្រើននៅពេលល្ងាច និងកុំញុំាអាហារធាត់នៅពេលយប់តែម្តង៕