រូបភាពនេះត្រូវបានថតដោយ Juno! ផ្នែកធំខាងលើគឺជាភព ឯខាងក្រោមតូចៗជាព្រះចន្ទ…
(បរទេស)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ គឺពេលដែលយានអវកាស Juno របស់អង្គការ NASA បានធ្វើការហោះឆ្វែល (flyby) ភពព្រហស្បតិ៍ (Jupiter) ជាលើកទី ៣៨ គិតចាប់តាំងពីវាបានទៅដល់ទីនោះ កាលពីខែកក្កដា ឆ្នាំ២០១៦។ ការហោះឆ្វែលជាថ្មីនេះ បានអនុញ្ញាតឲ្យកាមេរ៉ា JunoCam ផ្តិតបានទិដ្ឋភាពពិសេសៗ ក្នុងនោះមួយសន្លឹកមើលទៅគួរឲ្យចាប់អារម្មណ៍ជាងគេ។

សម្រាប់រូបភាពមួយសន្លឹកនេះ គឺផ្នែកខាងលើយើងអាចឃើញវត្តមានភពព្រហស្បតិ៍ (Jupiter) អមដោយបរិយាកាស ខណៈផ្នែកកណ្តាលដែលយើងឃើញមានចំណុចពណ៌ប្រផេះតូចមួយនោះ គឺជាព្រះចន្ទភ្នំភ្លើងឈ្មោះ អាយអូ (Io) និងនៅខាងក្រោមមានចំណុចពណ៌ប្រផេះរាងតូចបំផុតនោះ គឺជាព្រះចន្ទ កាលីស្តូ (Callisto)។

គួរបញ្ជាក់ថា រូបភាពថ្មីមួយសន្លឹកនេះត្រូវបានថត នៅពេលដែលយាន Juno ហោះទៅកៀកភពព្រហស្បតិ៍ក្នុងរយៈចម្ងាយ ១៤,០០០គីឡូម៉ែត្រ នៅក្នុងល្បឿនជិត ២០០,០០០គីឡូម៉ែត្រក្នុង១ម៉ោង។ Juno ត្រូវបានគេរំពឹងទុកថា នឹងហោះទៅកៀកព្រះចន្ទ Io នៅខែធ្នូ ឆ្នាំ២០២៣ និងម្តងទៀតខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសិក្សាលម្អិតអំពីសណ្ឋានដីដ៏ចលាចលនៃព្រះចន្ទភ្នំភ្លើងមួយនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២)