បើកភ្នែកព្រឹកឡើងភ្លាម តើអ្នកគួរពិសាអ្វីមុនគេ ដើម្បីកម្ចាត់ជាតិពុលពីសព្វសារពាង្គកាយ?
(បរទេស)៖ តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ជាមួយជាតិពុលគ្រប់ទីកន្លែង នៅក្នុងពិភពលោកដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែករបស់អ្នក និងអាហារដែលអ្នកទទួលទានសុទ្ធតែជាផ្ទុកដោយសារធាតុពុល ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
វាអាចប៉ះពាល់ដល់ថាមពលមេតាប៉ូលីសរបស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។ ដោយឡែក មានវិធីម្យ៉ាងដែលអ្នកគួរតែធ្វើរៀងរាល់ ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នក មានភាពប្រសើរឡើង ព្រមទាំងជួយបង្កើនថាមពលមេតាប៉ូលីសរបស់រាងកាយ។
តើវិធីនោះគួរធ្វើឡើងយ៉ាងដូចម្តេច?
ជាក់ស្តែងបន្ទាប់ពីអ្នកងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូចឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅល្មមមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហាររបស់រាងកាយមានដំណើរការល្អ។ អ្នកគួរតែទទួលទានវាយ៉ាងហោចណាស់ឲ្យបាន ១០នាទី មុនពេលទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃ។
ជាពិសេសការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្តៅរៀងរាល់ព្រឹក ក៏មានប្រសិទ្ធភាពក្នុងការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួលដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុលនៅក្នុងរាងកាយ។ អ្នកគួរជ្រើសរើសក្រូចឆ្មាដែលល្អ ហើយបើអ្នកមិនអាចទ្រាំនឹងការជូរខ្លាំងនោះ អ្នកអាចបន្ថែមអំបិលតិចៗ លែមៗក៏បានដែរ៕