ចង់បានសម្រស់នៅតែក្មេងស្អាត និងសុខភាពល្អពេញមួយតួខ្លួន ចូរព្យាយាមទទួលទានអាហារទាំង ០៥ ប្រភេទនេះ…

185

១. ខ្ទឹមស៖ វាមានគុណសម្បត្តិ​ពិសេស អាចជួយកម្ចាត់អាការៈមួយចំនួនបានដូចជា ប្រើជាថ្នាំ​បណ្តេញខ្យល់​ចេញពីក្នុងពោះវៀន បំបាត់រោគក្អក​កាត់ស្លេស និង​ជួយរំលាយអាហារ។
ក្រៅពីនេះ ខ្ទឹមសមាន​សារជាតិ អែលលីស៊ីន (Allicin) ដែលជួយ​កាត់បន្ថយជាតិ​ខ្លាញ់ក្នុងឈាម ឬអាចហៅថា កូលេស្តូរ៉ល នោះចោលបានផងដែរ។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ ទៅ ៣ កំពឹសអាច​ជួយការពាររោគ​បេះដូង ការពារការកកផ្តុំ​នៃឈាមក្នុងរាងកាយ ដែលជាហេតុធ្វើ​ឲ្យមានជំងឺកក​ស្ទះឈាម ឬបេះដូង​ខ្វះឈាមបាន។

២. បន្លែ និងផ្លែឈើ៖ ការទទួលទានបន្លែផ្លែ​ឈើជាប់​ជាប្រចាំ រួមទាំងរុក្ខជាតិ សណ្តែកផ្សេងៗ​ដែលសម្បូរទៅ​ដោយ វីតាមីន ធាតុរ៉ែ និងអង់ស៊ីម​ជាច្រើនមុខ​នោះ អាចជួយពង្រឹង​កោសិកាក្នុង​រាងកាយឲ្យរឹងមាំ សាច់ដុំហាប់ណែន​និង ស្បែកតឹង​ណែនល្អ។ ក្រៅពីនេះ​បន្លែទាំងនេះ នៅអាច​ជួយ​ឲ្យមាន​ថាមពល​ខ្លាំងក្លា និងប្រព័ន្ធកាក​សំណល់​បញ្ចេញចោលដូច​ជាលាមក ទឹកនោមបាន​ល្អទៀតផង។

៣. តៅហ៊ូ៖ មានប្រូតេអ៊ីន​យ៉ាងខ្ពស់ និងជួយកិនរំលាយ​អាហារបានយ៉ាងល្អ។ ក្រុមឯកទេស​បានរកឃើញថា ប្រូតេអ៊ីន​នៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិ​ខ្លាញ់អាក្រក់​ក្នុងឈាម និងជួយបន្ថែម​បរិមាណ​ខ្លាញ់ល្អៗ បញ្ចូលទៅវិញ។ វាអាចជួយការពារ​រោគ​សសៃឈាមបេះដូង និងការពាររោគ​បេះដូង​មួយចំនួន។ ក្នុងសណ្តែកសៀង​សម្បូរទៅដោយ​សារជាតិ កាល់ស្យូម ដែក ស័ង្កសី និងវីតាមីនB។

៤. ត្រីសមុទ្រ៖ មានដូចជា ត្រីសាល់ម៉ុន ត្រីធូណា និងត្រីសាឌីន​ជាដើម ដែល​​ពួកវាមាន​អាស៊ីត​ខ្លាញ់អូមេហ្គា 3 ដែលក្រុមអ្នក​ស្រាវជ្រាវបានរកឃើញចា ត្រីទាំងនោះ​អាចជួយការពារ​រោគ បេះដូង ឈាមត្បៀតតូច , ជួយការពារ​ដល់ការធ្វើការងារ​របស់ប្រព័ន្ធខួរ​ក្បាល និងកាត់បន្ថយ​ជំងឺលើសឈាម។
ក្នុងត្រីសមុទ្រ​មានជាតិខ្លាញ់​ម៉្យាងឈ្មោះ (ត្រាយគ្លីស៊ីរៃ) អាចជួយថែ​រក្សាចលនា​ចង្វាក់បេះដូង ឲ្យមានដំណើរការ​លោត​បានល្អ ហើយក្រៅពីនេះ​នៅមានសារជាតិ​ អាចជួយការពារ​មិនឲ្យកោសិកា​ធ្វើការងារ​ខុសប្រក្រតី​ទៀតផង។

៥. តែ៖ ជួយកាត់បន្ថយ​ភាពចាស់ និងធ្វើឲ្យមានអាយុ​យឺនយូរ ជាពិសេស​តែបៃតង ក្រៅពីការពារ​រោគសសៃ​ឈាមបេះដូង ហើយនៅអាច​កាត់បន្ថយជាតិខ្លាញ់​ក្នុងសរសៃឈាម និងជួយការពារ​រោគមហារីក​បានទៀតផង។ តែ​មានលក្ខណៈពិសេស​ម៉្យាងទៀត គឺអាចជួយថែរក្សា​អនាម័យក្នុងមាត់ និងកម្ចាត់បាក់​តេរីមួយចំនួនចេញ​ពីក្នុងមាត់ ហើយអាចធ្វើឲ្យ​ធ្មេញកាន់​តែរឹងមាំ៕

480×240 Banner