ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះជាឱកាសឈានចូល December Solstice នៅអឌ្ឍគោលខាងជើង (យល់ដឹង)
(បរទេស)៖ ការទ្រេតអ័ក្សរង្វិលនៃភពផែនដី នៅអំឡុងខៃធ្នូនេះ (ចំថ្ងៃទី២១ ធ្នូ ២០២៤) ដែលជាបាតុភូតយើងហៅថា December Solstice ឬ Winter Solstice ក៏បាន គឺជាភ្លើងសញ្ញាពណ៌ខៀវ ស្វាគមន៍ចំពោះតំបន់អឌ្ឍគោលខាងជើង ឈានទៅរករដូវរងា (Winter)។ ដោយឡែកកាលពីថ្ងៃទី២១ មិថុនា គឺជាបាតុភូត June Solstice ដែលធ្វើឲ្យតំបន់ខាងលើនេះដដែលជួបរដូវក្តៅ និងនៅអឌ្ឍគោលខាងត្បូងជួបរដូវរងា។
តាមកាលវិភាគរដូវក្តៅនៅអឌ្ឍគោលខាងជើងផែនដី ត្រូវបានកំណត់យកនៅថ្ងៃទី០១ ខែធ្នូ ជារៀង ប៉ុន្តែថ្ងៃដែលអាកាសធាតុត្រជាក់ចាប់ផ្តើមរីករាលដាលតែម្តងនោះ គឺមិនប្រាកដថាចំថ្ងៃទី១នោះឡើយ។ សម្រាប់នៅសហរដ្ឋអាមេរិក ថ្ងៃទី២០ ខែធ្នូ (អាស៊ីថ្ងៃទី២១ ខែធ្នូ) ត្រូវបានកំណត់យកជាថ្ងៃឈានចូលរដូវងាសម្រាប់ឆ្នាំ២០២៤នេះ ព្រោះវាចំពេលដែលការទ្រេតនៃអ័ក្សរង្វិលភពផែនដី កើតឡើងពេញលេញ។
ស្របពេលនៃការស្វាគមន៍រដូវរងានៅតំបន់អឌ្ឍគោលខាងជើងផែនដី បណ្តាប្រទេសទាំងឡាយនៅតំបន់នេះក៏ស្វាគមន៍ចំពោះ «ពេលវេលាក្នុងមួយថ្ងៃៗ ដែលឆាប់ជាងមុន» ផងដែរ ពោលគឺ «ព្រះអាទិត្យក្ររះជាងមុន តែឆាប់លិចជាងមុន» បើធៀបនឹងអំលុងពេលនៃ June Solstice។ នៅអំឡុងរដូវនេះ បណ្តាតំបន់ស្ថិតនៅអឌ្ឍគោលខាងត្បូង ដូចជាអាហ្វ្រិកខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងអាមេរិកខាងត្បូងជាដើម ឈានចូលរដូវក្តៅ (Summer)។
វប្បធម៌នានាពីបុរាណបានដឹងអំពី ដំណើរព្រះអាទិត្យឆ្លងកាត់ផ្ទៃមេឃ, ថេរវេលានៃពេលថ្ងៃ, និងទីតាំងដែលព្រះអាទិត្យរះ និងលិច គឺទាំងអស់នេះមានការផ្លាស់ប្តូរយ៉ាងទៀងទាត់ នៅក្នុងរយៈពេល ១ឆ្នាំ។ លើសពីនេះទៅទៀត មនុស្សពីបុរាណបានសាងសង់វិមាននានា ដូចជាបណ្តុំថ្ម Stonehenge ជាដើម ក្នុងន័យតាមដានបម្រែបម្រួលជាប្រចាំឆ្នាំ នៃព្រះអាទិត្យ ដែលជាការគោរពបូជាចំពោះព្រះអាទិត្យផង និងដើម្បីសន្និដ្ឋាន អំពីចលនារបស់ព្រះអាទិត្យផង។
ហេតុដូច្នេះទើបនៅថ្ងៃនេះ បណ្តាប្រទេសស្ថិតនៅអឌ្ឍគោលខាងជើង កំពុងប្រារព្ធនូវថ្ងៃ Solstice ជាពេលដែលក្រុមតារាវិទូចាត់ទុកថា ផែនដីបានកើតមានបាតុភូតទ្រេត នៃអ័ក្សរង្វិលខ្ញាល់របស់ខ្លួនបន្តិច និងគោចរជុំវិញព្រះអាទិត្យ ទើបបង្កឲ្យថេរវេលាពេលថ្ងៃ មានសភាពយូរជាងមុន ដោយសារតែថ្ងៃឆាប់រះនៅពេលព្រឹក ប៉ុន្តែក្រលិចទៅវិញនៅពេលល្ងាច។ បណ្តាប្រទេសនៅតំបន់ត្រជាក់បង្គួរ នឹងរងបាតុភូតនេះ ខ្លាំងជាងបណ្តាប្រទេសនៅតំបន់ត្រូវពិច នៃអឌ្ឍគោលខាងជើងផែនដី។
គួរបញ្ជាក់ថា អ័ក្សរង្វិលខ្ញាល់របស់ភពផែនដី មិនមែនត្រង់ភ្លឹងពីលើចុះក្រោមនោះឡើយ គឺជាធម្មតាវារាងទ្រេតបន្តិចប្រមាណ ២៣.៥ដឺក្រេ បើធៀបនឹងខ្សែបន្ទាត់ដែលផែនដី គោចរជុំវិញព្រះអាទិត្យ ឬដែលយើងហៅថារង្វិលជុំនោះ។ បាតុភូតបែបនេះហើយ ទើបបានជាបង្កើតឲ្យមានរដូវនានា នៅលើភពផែនដី។
ជាធម្មតានៅអំឡុងខែធ្នូរៀងរាល់ឆ្នាំ ប៉ូលខាងជើងនៃភពផែនដី តែងតែទ្រេតចេញឆ្ងាយពីព្រះអាទិត្យបន្តិច ដែលជាហេតុធ្វើឲ្យប៉ូលខាងត្បូង ត្រូវខិតទៅរកព្រះអាទិត្យវិញបន្តិចដូចគ្នា។ ជាលទ្ធផល តំបន់ភាគខាងជើងខ្សែអេក្វាទ័រ (អឌ្ឍគោលខាងជើង) មើលឃើញពន្លឺថ្ងៃតិចជាង ១២ម៉ោងក្នុង១ថ្ងៃ ខណៈនៅភាគខាងត្បូងខ្សែអេក្វាទ័រ (អឌ្ឍគោលខាងត្បូង) មើលឃើញពន្លឺថ្ងៃលើសពី ១២ម៉ោងក្នុង១ថ្ងៃវិញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA, Lance D. Davis (Update នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤)