ផ្ទាំងទឹកកករលាយកាន់តែលឿន ទឹកសមុទ្រកើនកម្ពស់កាន់តែឆាប់ ហើយជីវិតមនុស្សវិញគឺ.

240

 

(សិង្ហបុរី)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ជនជាតិអាមេរិក បានប្រើប្រាស់​ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និង កំណត់រូបរាង​ឲ្យបានច្បាស់ជាង​មុន នៃការកើនឡើង​កំពស់ទឹកសមុទ្រ ដែលបានមកពី​ការរលាយ​ផែនទឹកកក និង កាតឹប​ទឹកកក។ ការប្រើប្រាស់​បច្ចេកវិទ្យាថ្មី​នេះអាច ជួយជំរុញ​ឲ្យការសិក្សា អាចដឹងកាន់តែច្បាស់​អំពីកំរិត​ទឹកជំនន់អាចឡើង​ទៅ​តំបន់​ច្រាំង​សមុទ្រលឿន​ប៉ុណ្ណា ដែលវាកើត​ឡើង ដោយសារការកើនឡើង នៃកំដៅ​ផែនដី។

ការសិក្សា​ដែលបានធ្វើឡើង នៅ​មហាវិទ្យាល័យកូរ៉ូណាដូ​ ដែលបានចុះផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លងទៅនេះ បានរកឃើញថា ការរួមតូច​នៃផែន​ទឹកកក និងកាតឹប​ទឹកកក បានកំពុងតែធ្វើ​ឲ្យកំពស់ទឹកសមុទ្រ​ឡើងទៅដល់ ១.៥មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលត្រូវវាស់ដោយរង្វាស់មានក្រិតចាប់ពី ១.២មីលីម៉ែត្រ ទៅ ១.៨មីលីម៉ែត្រ។
មិនតែ​ប៉ុណ្ណោះ ការសិក្សក៏ធ្វើការ​ទស្សន៍ទាយដែរថា កំពស់ទឹក​សមុទ្រនឹងអាច​កើនឡើងរហូត​ដល់ ២ម៉ែត្រទៀត ក្នុងឆ្នាំ២១០០។ ក្រុមអ្នក​វិទ្យាសាស្រ្ត​និយាយថា «កំពស់ទឹក​សមុទ្របាន​កើនឡើង​ជាមធ្យម ក្នុងរយៈកំពស់​ប្រហែលជា ១៨សង់ទីម៉ែត្រ ចាប់តាំង​ពីឆ្នាំ ១៩០០ និង ការកើនឡើង​នៃកម្តៅផែនដី​ដ៏ឆាប់រហ័ស ក៏នឹងអាចធ្វើ​ឲ្យកំពស់ទឹក​សមុទ្រ​ កើនឡើងយ៉ាងឆាប់​រហ័សដែរ។

ដើម្បីទទួល​បានរូបភាព​ដ៏ប្រសើរ លោក Wahr និងក្រុម​ការងារ​បានប្រើប្រាស់​ប្រព័ន្ធផ្កាយរណប ដែលអាចវាស់​អំពីបំរែបំរួល​ នៃផ្ទាំង​ទឹកកក ដែលទិន្នន័យទាំងនេះ​ បានផ្តល់អំពី​ការបំរែបំរួល​ តាំងពីឆ្នាំ​២០០៣ ដល់ ឆ្នាំ២០១០។ ការសិក្សា​​ទៅ​លើ​​ផែន​ទឹកកក នឹងកាតឹប​ទឹកកក បានបូករួមទាំង តំបន់ដែល​គ្របដណ្តប់​ដោយទឹកកក នៅតំបន់អាក់ទិក​នៃប៉ូលខាងជើង អាមេរិក​ខាងជើង អាស៊ីកោះគ្រីន​លេន និង ទ្វីបអង់តាក់ទិកផងដែរ។

 

សរុប​សេចក្តីមក កំរិតនៃកំពស់ទឹក​សមុទ្រ​កើនឡើងយ៉ាងលឿន នៅក្នុង​ទសវត្យរ៍ថ្មីៗ​នេះ ដោយបានកើន​ឡើងទៅដល់ ៣.៥មីលីម៉ែត្រ ក្នុងមួយឆ្នាំ និងពាក់កណ្តាលទៀត​បាន​មកពី​ការឡើងកម្តៅ នៃមហាសមុទ្រ។ ទឹកកើន​ឡើង នៅពេល​ដែលវាមានសីតុណ្ហភាព​ក្តៅជាង​ធម្មតា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការរលាយទឹកកកនៅកោះ គ្រីនលេន និងនៅមហាសមុទ្រអាក់ទិក បានកំពុងតែធ្វើឲ្យកំពស់​ទឹកកើនឡើង ១មីលីម៉ែតក្រក្នុងមួយឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវក៏​បានព្រមានដែរថា «តាមរយៈផ្កាយរណប​យើងឃើញថា មានតំបន់ទឹកកក​ជាច្រើន ត្រូវបានរលាយ​ដោយសារការកើន​ឡើង នៃកំដៅផែនដី ដែលនេះគឺជា​ការព្រួយបារម្ភមួយ​ផងដែរ»។ ការឡើងកម្ពស់បែបនេះ នឹងធ្វើឲ្យទីក្រុង​ជាច្រើនលេចលង់ នៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយជីវិតមនុស្ស​ក៏​នឹងអន្តរាយ​ទៅតាម​នោះផងដែរ៕

480×240 Banner