អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ នៅថ្ងៃ ១៤ កុម្ភៈ នៅផ្សារទំនើប K Mall វេងស្រេង

24

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅផ្សារទំនើប ខេ ម៉ល( K Mall) ផ្លូវវេងស្រេង រាជធានីភ្នំពេញ ដែលនឹងនាំមកនូវភាពសប្បាយរីករាយ ការអប់រំ ការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យ ជាមួយនឹងការចែកចាយស្រោមអនាម័យ និងការធ្វើតេស្តដោយឥតគិតថ្លៃ។

សូមបញ្ជាក់ដែរថា ទិវាស្រោមអនាម័យអន្តរជាតិ (ថ្ងៃទី១៣ ខែកុម្ភៈ) ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោក សម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ ទិវាស្រោមអនាម័យអន្តរជាតិ រំលឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាង ទាក់ទាញ និងការបង្កាសម្រាប់ទូទាំងពិភពលោក៖ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»។

ការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ៌កំបាំងទេ វាជាអ្វីដែលកើតឡើងនៅពេលដែលមូលនិធិសកលថយចុះ ហើយស្រោមអនាម័យមិនត្រូវបានផ្តល់អាទិភាពសម្រាប់ការបង្ការមេរោគអេដស៍ បើគ្មានការកែតម្រូវជាបន្ទាន់ទេ ការឆ្លងមេរោគអេដស៍នឹងកើនឡើងក្នុងពេលឆាប់ៗនេះ។

ស្រោមអនាម័យដែលប្រើប្រាស់រាប់ទសវត្សរ៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាសកល និងមិនចំណាយច្រើន។ ការរក្សាការបង្ការការឆ្លងមេរោគអេដស៍ និងការទប់ស្កាត ការកើនឡើងនៃការឆ្លងជំងឺកាមរោគមិនតម្រូវឱ្យមានការច្នៃប្រឌិតវិទ្យាសាស្ត្រថ្មីទេ តែតម្រូវឱ្យមានឆន្ទៈគោលនយោបាយ ការវិនិយោគប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តឡើងវិញដើម្បីធានាថាស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយសម្រាប់អ្នកដែលត្រូវការវាបំផុត។

ក្នុងការឆ្លើយតបនឹងមេរោគអេសដ៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំយុទ្ធនាការ នាទិវាស្រោមអនាម័យអន្តរជាតិ ដែលមានការអប់រំ ការធ្វើតេស្ត ការចែកស្រោមអនាម័យ ពិភាក្សាពីស្រោមអនាម័យ អបអរសាទរ និងរបាំកំសាន្តសប្បាយ ជាមួយតន្ត្រី សម័យ បុរាណ ផងដែរ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ នៅថ្ងៃ ១៤ កុម្ភៈ នៅផ្សារទំនើប K Mall វេងស្រេង

ចូលទៅកាន់ LOVEcondoms.org ដើម្បីស្វែងយល់បន្ថែម និងពិនិត្យមើលវគ្គផតខាស សុខភាពសាធារណៈសកលរបស់ AHF ថ្មីៗនេះ ដែលមានចំណងជើងថា “សុវត្ថិភាព និង ទាក់ទាញ៖ ស្រោមអនាម័យ និងយុទ្ធនាការការពារនិង ថែទាំសុខភាព” សម្រាប់ការសន្ទនាអំពីស្រោមអនាម័យ – តួនាទីរបស់ពួកគេក្នុងការជួយសង្គ្រោះជីវិត និងការបង្កើតយុទ្ធនាការសុខភាពសាធារណៈទូទាំងពិភពលោក៕

480×240 Banner