អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា រៀបចំទិវាស្រោមអនាម័យអន្តរជាតិ ចំថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដើម្បីរម្លឹកយុវជន កុំស្ទាក់ស្ទើប្រើប្រាស់ស្រោមអនាម័យ

12

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» និងដើម្បីជាការក្រើនរម្លឹកដល់យុវជនថា​ជំងឺអេដស៍នៅតែមានគ្រោះថ្នាក់ ហើយមានតែស្រោមអនាម័យមួយគត់ជាជម្រើសដ៏ល្អបំផុតសម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា រៀបចំទិវាស្រោមអនាម័យអន្តរជាតិ ចំថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដើម្បីរម្លឹកយុវជន កុំស្ទាក់ស្ទើប្រើប្រាស់ស្រោមអនាម័យ
(រូបភាពពី AHF Cambodia)

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងក្រសួងអប់រំយុវជន និងកីឡា លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឺងជំងឺអេដស៍សើស្បែក និងកាមរោគ រួមទាំងមានយុវជនជាច្រើននាក់ទៀតនៅផ្សាទំនើប ខេ ម៉ល វេងស្រេង រាជធានីភ្នំពេញ។

(រូបភាពពី AHF Cambodia)

សូមបញ្ជាក់ដែរថា ទិវាស្រោមអនាម័យអន្តរជាតិ (ថ្ងៃទី១៣ ខែកុម្ភៈ) ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោក សម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ ទិវាស្រោមអនាម័យអន្តរជាតិ រំលឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាង ទាក់ទាញ និងការបង្កាសម្រាប់ទូទាំងពិភពលោក៖ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»។

(រូបភាពពី AHF Cambodia)

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ជាមួយយុទ្ធនាការផ្សព្វផ្សាយកម្មវិធីយុទ្ធនាការផ្សព្វផ្សាយទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ ទូទាំង ៤៧ប្រទេស។

(រូបភាពពី AHF Cambodia)

លោកបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា «នៅទូទាំងទ្វីបអាស៊ី មេរោគអេដស៍នៅតែជាបញ្ហាប្រឈមដ៏យូរអង្វែង ហើយការកើនឡើងនៃការឆ្លងមេរោគកាមរោគ ជាពិសេសជំងឺស្វាយ បង្ហាញយើងពីអ្វីដែលកើតឡើងនៅពេលដែលការបង្ការត្រូវបានរុញច្រានដោយការរើសអើង ឬការស្ងាត់ស្ងៀម»។ លោកក៏បានអោយដឹងដែរថា «ស្រោមអនាម័យមានលក្ខណៈសាមញ្ញ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាព ប៉ុន្តែវាមានប្រសិទ្ធភាពលុះត្រាតែមនុស្ស ពិតជាអាចទទួលបានវា ហើយមានអារម្មណ៍សុវត្ថិភាពក្នុងការប្រើប្រាស់វា។ ទិវាស្រោមអនាម័យអន្តរជាតិគឺជាការរំលឹកថា យើងមិនត្រូវការមធ្យោបាយថ្មីដើម្បីការពារទេ យើងត្រូវការការអប់រំ ឆន្ទៈជាគោលនយោបាយ ដឹកនាំនិង ការអ្វីដែលយើងដឹងថាមានប្រសិទ្ធភាពរួចហើយ»។

(រូបភាពពី AHF Cambodia)

លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ដែរថា ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់របស់អង្គការ AHF កម្ពុជានេះ ឆ្លើយតបទៅនឹងគោលនយោបាយររបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតប និងទប់ស្កាត់នូវមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ខណៈមកដល់ពេលនេះប្រទេសកម្ពុជាយើងនូវតែចាត់ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមានហានិភ័យ និងត្រូររួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលបន្ថែមទៀត។ថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងជំរុញនូវការអនុវត្តន៍ស្រោមអនាម័យឱ្យបាន ១០០% ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវការឆ្លងថ្មីនៃមេរោគអេដស៍ដ៏កាចសាហាវមួយនេះ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានការឆ្លងមេរោគនេះថ្មីបន្ថែមទៀត។

(រូបភាពពី AHF Cambodia)

សូមបញ្ជាក់ដែរថា ក្នុងការឆ្លើយតបនឹងមេរោគអេសដ៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានរៀបចំយុទ្ធនាការនាទិវាស្រោមអនាម័យអន្តរជាតិ ដែលមានការអប់រំ ការធ្វើតេស្ត ការចែកស្រោមអនាម័យ ពិភាក្សាពីស្រោមអនាម័យ អបអរសាទរ និងរបាំកំសាន្តសប្បាយ ជាមួយតន្ត្រី សម័យ បុរាណ ផងដែរ។ ចូលទៅកាន់ LOVEcondoms.org ដើម្បីស្វែងយល់បន្ថែម និងពិនិត្យមើលវគ្គផតខាស សុខភាពសាធារណៈសកលរបស់ AHF ថ្មីៗនេះ ដែលមានចំណងជើងថា “សុវត្ថិភាព និង ទាក់ទាញ៖ ស្រោមអនាម័យ និងយុទ្ធនាការការពារនិង ថែទាំសុខភាព” សម្រាប់ការសន្ទនាអំពីស្រោមអនាម័យ – តួនាទីរបស់ពួកគេក្នុងការជួយសង្គ្រោះជីវិត និងការបង្កើតយុទ្ធនាការសុខភាពសាធារណៈទូទាំងពិភពលោក៕

(រូបភាពពី AHF Cambodia)

480×240 Banner