ការពិតចំលែក ៨ យ៉ាងអំពីភពសុក្រ (ផ្កាយព្រឹក)
(អវកាស)៖ ភពសុក្រដែលជាភពទី២បន្ទាប់ពីព្រះអាទិត្យ ឬត្រូវបាន គេស្គាល់ថាជាផ្កាយព្រឹក មានការពិតចម្លែកជាច្រើន ដែលលោក អ្នកមិនធ្លាប់បានដឹងពីមុនមក ដែលក្រុមអ្នក វិទ្យាសាស្រ្តនឹងធ្វើ ការបង្ហាញជូនលោកអ្នកឲ្យបានជ្រាបដូចខាងក្រោមនេះ៖
១. ភពសុក្រគឺជាភពដែលសម្បូរ ដោយភ្នំភ្លើងច្រើនជាងគេបំផុតក្នុង ចំនោមភពដទៃទៀត នៅក្នុងប្រព័ន្ទព្រះអាទិត្យ។ ក្រុមអាកាសយានិក ដឹងថា មានភ្នំភ្លើងសកម្មជាង ១.៦០០ កន្លែងនៅលើផ្ទៃភពសុក្រ ក៏ប៉ុន្តែនៅមានភ្នំភ្លើងតូចៗដទៃទៀតដែលក្រុមអាកាសយានិក មិនអាចមើលឃើញច្បាស់។
២. មួយថ្ងៃនៅភពសុក្រស្មើ នឹង ២៤៣ថ្ងៃនៅភពផែនដី (វិលជុំវិញខ្លួនឯង យឺតបំផុត)។
៣. ក្នុងចំនោមភពនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងអស់ ភពសុក្រគឺបងប្អូនភ្លោះរបស់ភពផែនដី ដែលភពទាំង២នេះមានទំហំស្ទើរប៉ុនគ្នា។ ដោយឡែក គោចរណ៍របសភពសុក្រមាន ទីតាំង នៅជិតគោចររបស់ភពផែនដី ដែលធ្វើឲ្យវាមានពពកនៅក្នុងបរិយាកាសដូចជាភពផែនដីដែរ។
៤. ដោយសារតែបរិយាកាសរបស់ភពសុក្រពោរពេញទៅដោយ ឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ វាបានធ្វើឲ្យផ្ទៃភពទាំងមូលមានសីតុណ្ហភាពក្តៅជាងភពផ្សេងៗ ដែលសីតុណ្ហភាពជាមធ្យមមាន ៤៧០ អង្សារសេ អាចរំលាយសំណ បានមួយរំពេច។
៥. សម្ពាធខ្យល់នៅភពសុក្រមានសភាពខ្ពស់ជាងសម្ពាធខ្យល់នៅ តំបន់សមុទ្ររបស់ ភពផែនដីដល់ទៅ ៩០ដង (ប្រៀបដូចកប់មនុស្សក្នុងភក់ខាប់ និង ក្តៅ)។
៦. ភពសុក្រគឺជាភពដែលកម្រនឹងធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ។
៧. ភពសុក្រគឺជាភពដែលតែងតែបញ្ចេញពន្លឺភ្លឺជាងគេនៅលើផ្ទៃ មេឃបន្ទាប់ពី ព្រះច័ន្ទនៃភពផែនដី។
៨. ល្បឿនខ្យល់នៅភពសុក្រស្មើរនឹងល្បឿនខ្យល់គួចដ៏ខ្លាំងជាងគេ បំផុតនៅភពផែនដី ដែលមានល្បឿន ៧២៤ គីឡួម៉ែត្រក្នុងមួយម៉ោង៕