យល់ដឹងពីរបៀបគេងទាំង ០៧ យ៉ាងនេះ! បើគេងខុសរបៀប​នោះ នឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់​សុខភាព…

306

(បរទេស)៖ ជាការពិត​ណាស់ មនុស្សគ្រប់គ្នាសុទ្ធ​តែត្រូវការដំណេក​ជាការចាំបាច់​បំផុត ហើយវា​ក៏ធម្មជាតិរបស់មនុស្ស និងសត្វផងដែរ ប៉ុន្តែមនុស្សមួយចំនួនបច្ចុប្បន្ន កំពុងតែ​ជម្នះនឹង​ភាព​ងងុយ​គេង ដើម្បីបម្រើ​ការកម្សាន្តខុសបែបបទ និងបំពេញការងារមួយចំនួន ដែលពួកគេ​​ភ្លេចគិតថា ទង្វើទាំងនេះ​ គឺកំពុងបំផ្លាញខុសភាពរាងកាយបន្តិចម្តងៗហើយ។

ដោយឡែកសម្រាប់អ្នកដែលតែងបានដេកលក់​ស្កប់ស្កល់នោះ អ្នកប្រាកដជាគិតថា ខ្លួននឹងមានសុខភាពល្អ​ជាមិនខាន តែតាមពិតអ្នក​មានដឹងទេថា មិនត្រឹមតែការ​ដេកលក់តែម្យ៉ាង ដែលអាចឲ្យអ្នក​មានសុខភាពល្អ​បាននោះទេ វាទាមទារ​ឲ្យអ្នកដេក​ក្នុងស្ថានភាព​ឲ្យបានត្រឹមត្រូវ​ផងដែរ ។ ខាងក្រោមនេះ គឺជាផលល្អ និងផលមិនល្អ ទៅតាមទំនោរ​នៃស្ថានភាព​ដំណេករបស់មនុស្សម្នាក់ៗ ។

១. ការដេកលក្ខណៈដៃគូ មានទម្រង់ដូចស្លាបព្រា (ឱបពីក្រោយគ្នា)៖ ការដេកក្នុង​សណ្ឋានបែបនេះ គឺមានលក្ខណៈខាងលើ និងខាងក្រោម។ វាត្រូវបានគេជឿថា អាចជួយបន្ធូរ​អាការៈស្ត្រេស​បាន ប៉ុន្តែវាក៏អាចធ្វើឲ្យ​មានការឈឺ និងចុករោយបានដែរ។ យោងតាមអ្នក​ឯកទេស​ផ្នែកចិត្តវិទ្យា ការប៉ះពាល់​រាងកាយ បើទោះជាក្នុងពេល​គេងលក់ ក៏អាចជួយកាត់​បន្ថយស្ត្រេស ចំពោះដៃគូទាំងពីរនាក់បានផងដែរ។ តែទោះជាយ៉ាង​ណា ការស្ថិតក្នុងស្ថានភាព​បែបនេះ​យូរពេក គឺអាចធ្វើឲ្យរាង​កាយអ្នកចុករោយបាន ដូច្នេះអ្នកគួរ​ថ្លឹងថ្លែងពីពេលវេលា​ដែលអ្នកអាចរក្សា​ស្ថានភាព​បែបនេះបាន ។

២. គេងខ្នងទល់ខ្នង៖ ដៃគូស្វាមីភរិយា​ភាគច្រើន គឺតែងតែគេងខ្នង​ទល់ខ្នង ប៉ុន្តែដំណេក​បែបនេះ ក៏នៅតែអាចរក្សា​ការប៉ះពាល់គ្នា​ នៃរាងកាយបានដែរ។ នៅពេលដែល​រាល់ការប៉ះពាល់​ទាំងអស់ ត្រូវបានចៀសវាង នោះវានឹងអាច​មាននូវបញ្ហាក្នុង​ទំនាក់ទំនងស្នេហា​កើតមាន។

៣. ការគេង​ទល់មុខគ្នា៖ ពិតណាស់ នេះគឺជា​ស្ថានភាពដំណេក​មួយ ដែលស្និទ្ធស្នាល និងមាន​ទំនាក់ទំនង​គ្នាយ៉ាងល្អ ដោយសារ​តែវាបានផ្តល់ឱកាស​ឲ្យអ្នកទាំងពីរ សម្លឹង​មើលមុខគ្នាបាន​យ៉ាងច្បាស់ និងប៉ះពាល់​រាងកាយ​គ្នាបាន។

៤. ការគេងកល់ខ្នើយ ឲ្យក្បាលឡើងខ្ពស់៖ ការគេឲ្យក្បាលមានសភាពខ្ពស់បែបនេះ គឺអាចជួយ​ការពារមុខ​ពីស្នាម​ជ្រីវជ្រួញ ការស្រម៉ុក និងថែមទាំង​ការច្រាលជាតិ​អាស៊ីត​ ចេញមកទៀតផង ។ វាក៏ជាស្ថានភាព​ដ៏ល្អសម្រាប់​ការថែរក្សា សុខភាព​ឆ្អឹងខ្នង ។ ប៉ុន្តែចំណុចមិន​ល្អនោះគឺថា ការដាក់ស្មា​បែបនេះ អាចធ្វើអោយ​អ្នកមានភាពមិនផាសុក ដោយសារតែមានសម្ពាធដាក់ពីលើវា។ ការដាក់កល់ខ្នើយបន្ថែមគឺអាចជួយបាន។

៥. ការគេងផ្កាប់៖ នេះជាស្ថានភាព​នៃការដេកមួយ ដែលអ្នកមិន​គួរអនុវត្តនោះ​ឡើយ។ វាអាចធ្វើអោយមាន​ការឈឺចាប់ចាក់​ឆៀបៗ នៅត្រង់ដៃ និងជើង ។ វាក៏អាចរារាំងអ្នកពីការដក ដង្ហើមឲ្យបានគ្រប់គ្រាន់នឹងត្រឹមត្រូវ​ផងដែរ។ ដូច្នេះបើអាច គួរឈប់គេរបៀបនេះទៀតទៅ វាមិនល្អចំពោះសុខភាពនោះទេ។

៦. ដេកឱប​ខ្នើយឱប៖ ការដេកឱបខ្នើយ​ដូចនេះ គឺជាវិធីដ៏មាន​ប្រសិទ្ធភាព​មួយ ក្នុងការសម្រាក​ឲ្យបានត្រឹមត្រូវ ដោយមិនមាន​ការឈឺចាប់នៅឆ្អឹង​កងខ្នងនោះ​ឡើយ ហើយបើអាច អ្នកគួររក្សាតុល្យភាព នៃការផ្អៀងទៅឆ្វេះ ឬទៅស្តាំ ដោយការផ្លាស់ប្តូរពេល និងដាក់មុខលើខ្នើយឲ្យបានសមស្រប ចៀសវាងការធ្វើឲ្យផ្ទៃមុខមានស្នាមបែកផ្នត់ ពេលគេផ្អឹបយូរម៉ោង។

៧. ដេកផ្ងារ៖ នេះគឺជាស្ថានភាព​ល្អបំផុតក្នុង​ការគេង។ ជារឿយៗ វាត្រូវបានណែនាំ​ដោយវេជ្ជបណ្ឌិត និងជួយអ្នកក្នុងការ​រក្សាស្ថានភាពស្មា និងឆ្អឹងកងខ្នងឲ្យមាន​សុខភាពល្អ ជាពិសេសនោះ គឺសុខភាពស្បែកមុខ ដែលមិនងាយឡើងមុន មិនងាយជ្រីវជ្រួញ និងធ្វើឲ្យយើង​ដកដង្ហើម​បានពេញលេញ និងស្រស់ស្រាយពេលភ្ញាក់ពីគេង៕

ប្រភព៖ វែបសាយសុខភាពអន្តរជាតិ

480×240 Banner