ការទទួលទានផ្លែប៉ោម អាចជួយបង្កើនអាយុ១៧ឆ្នាំ
(សុខភាព)៖ ក្រុមអ្នកសិក្សាស្រាវជ្រាវបាននិយាយថា អ្នកដែលតែងតែបរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុ កាន់តែវែង ព្រមទាំងជួយទប់ស្កាត់កុំឲ្យសរីរាង្គកាយចាស់មុនអាយុ។
ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍ យ៉ាងសំខាន់ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងកុំឲ្យរងសភាពចុះខ្សោយ។
តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោម ជាប្រចាំ គឺមានសម្រស់ ក្មេងជាងវ័យរហូតដល់១៧ឆ្នាំ។ ចំណែកឯ អ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់ មុនអាយុ ថែមទាំងមានអាយុខ្លីជាងអ្នកដែលទទួលទានផ្លែប៉ោម។
ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួល ទានផ្លែប៉ោមចំនួន ប៉ុន្មាន ទើបមានប្រសិទ្ធភាពនោះទេ។
គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមាន ប្រយោជន៍យ៉ាងច្រើន ចំពោះ សុខភាព ព្រមទាំងជួយការពារ ជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ និងស្បែកផងដែរ។
ទន្ទឹមនឹងនេះ ផ្លែប៉ោមអាចជួយការពារឲ្យភ្នែកភ្លឺបានល្អ និងជួយឲ្យស្បែកស ម៉ដ្ឋខៃ និង ភ្លឺរលោង។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍ ជាច្រើនដល់រាងកាយជាងផ្លែឈើផ្សេងៗទៀត៕