MV បទ «កែវភ្នែក» របស់កូនៗលោក ព្រាប សុវត្ថិ តែមួយអាទិត្យមានអ្នកទស្សនា ជិត ១.៦លានដង…

168

(ភ្នំពេញ)៖ មិនធម្មតា គឺមិនធម្មតា ទាំងសង្ហា ទាំងក្មេង និងទាំងមានចំណេះដឹងអង់គ្លេសស្ទើរ​តែដូចជនបរទេស នោះទើបធ្វើឲ្យបទចំរៀង និងវីដេអូ «កែវភ្នែក» របស់កូនប្រុស​បណ្តូលចិត្ត​ទាំងបី នៃកំពូលតារា​ចម្រៀងលោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ទទួលបានការ​គាំទ្រពេញមួយទំហឹង ពីបងប្អូនខ្មែរ​ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយក៏មាន​ជនបរទេសមួយចំនួន ចូលមកសម្តែងការ​គាំទ្រផងដែរ។

បើតាម​ការ Comments ភាគច្រើនទាំងក្នុង​បណ្តាញសង្គម Facebook និង Youtube ដែលចម្រៀង កែវភ្នែក ត្រូវបានបង្ហោះ​ឡើងចំថ្ងៃកូនៗទាំងបី ត្រូវបានប្រកាស​ចូលអ្នកចម្រៀង​ហង្សមានផ្លូវការ កាលពីថ្ងៃទី ០៩ ខែមករា មកនោះ គឺអ្នកទស្សនា​សរុបគិតត្រឹម​ថ្ងៃទី១៥ ខែមករា នេះមានចំនួន ១.៥៩លាននាក់ ហើយសន្ទុះ​នៃការគាំទ្រ គឺនឹងបន្តគ្មាន​ថ្ងៃឈប់ឈរនោះ​ឡើយ ព្រោះនេះ​ជារឿងធម្មតា​សម្រាប់បទចម្រៀង MV ដែលផ្ទុះ​នៅក្នុង Youtube។

 

សម្រាប់ MV មួយបទនេះ គឺមិនមែនថត​ងាយៗ​នោះឡើយ ដោយបច្ចេកទេស និងទីកន្លែង​ត្រូវបានជ្រើសរើស​យកកន្លែងពិសេសៗ​ទូទាំងស្រុកខ្មែរ​តែម្តង ហើយបើ​ជនបរទេស និងខ្មែរ​នៅបរទេសណា​បានឃើញ ពិតជាចង់មកទស្សនា​កម្សាន្តជាមិនខាន ដូចជានៅ​ខេត្តព្រះសីហនុ, មណ្ឌលគិរី, សៀមរាប, រតនៈគិរី និងព្រះវិហារជាដើម។ សម្រាប់ការ​ចាប់ផ្តើមបើកឆាក ចូលសិល្បៈផ្លូវការ​ទាំងក្មេងខ្ចីបែបនេះ គឺចាត់ទុកថា ជាជោគជ័យធំ​បាត់ទៅហើយ​សម្រាប់​ប្រុស​ស្អាត​ទាំងបីរូប ហើយសង្ឃឹមថា បទក្រោយៗនឹងកាន់តែ​មានអ្នកគាំទ្របន្ថែមទៀត។

 

ចំពោះបណ្តា​អ្នកគាំទ្រវិញ គឺបងប្អូនអាចទស្សនា​នៅក្នុងបណ្តាញ Youtube ផ្លូវការ​របស់ Rasmey Hang Meas និង Facebook ផងដែរ ដោយពេលអានមតិយោបល់ម្នាក់ៗ ក៏អាចធ្វើ​ឲ្យតារាចម្រៀង​ខ្លួនឯង រំភើបដល់និយាយមិន​ចេញផងដែរ។ សូមទស្សនាវីដេអូ និងការបញ្ចេញ​មតិយោបល់​តាមរយៈលីង​ខាងក្រោមនេះ៖

480×240 Banner