ចង់ឲ្យស្បែកសឆាប់រហ័ស? សាកវិធីធម្មជាតិៗទាំងនេះ ធានាមិនប៉ះពាល់ និងបានផលគាប់ចិត្ត…

157

 

(បរទេស)៖ មានរាប់ពាន់វិធី​ដែលអាចធ្វើឲ្យស្បែក​របស់អ្នកសស្អាត តាមបែបធម្មជាតិ ដែលអ្នកអាច​ព្យាយាមធ្វើវានៅ​គេហដ្ឋានរបស់អ្នក ហើយអ្នកអាច​ទទួលបានលទ្ធផល​មួយ យ៉ាងមាន​ប្រសិទ្ធភាព។ ក្នុងអត្ថបទ​មួយនេះ យើងនឹងពន្យល់​អ្នកអំពីវិធីធ្វើ​ឲ្យស្បែកស​ យ៉ាងឆាប់រហ័សតាម​បែប​ធម្មជាតិ ។

ចូរកត់​សំគាល់ថា ការចាំងពន្លឺពីព្រះអាទិត្យ​ធ្វើឲ្យស្បែកបាត់បង់ជាតិ​សំណើម ហើយនេះគឺជា​ពេលដែលស្បែក​ទទួល នូវជាតិមេឡានីនច្រើនជាងមុន ដែលវាអាចបង្ក​ឲ្យមានស្នាមខ្មៅ​នៅលើស្បែក។ ស្នាមអុជខ្មៅទាំងនេះ អាចធ្វើឲ្យស្បែក​មានស្នាមជាំខ្មៅៗ។ ម្យ៉ាងវិញទៀត​អ្នកដែលមាន​ស្បែកស​ ដោយសារតែប្រើប្រាស់​ផលិតផលតាម​បែបធម្មជាតិ អាចជួយឲ្យស្បែក​មានសំណើម និងជួយកាត់បន្ថយ​អការៈអាឡាក់ស៊ីផ្សេងៗ។

ជាដំបូងត្រូវប្រាកដ អ្នកបានងូតទឹកលាងស្បែក ០២ដង ក្នុងមួយថ្ងៃដោយ​ប្រើប្រាស់សាប៊ូ និងក្រណាត់​ដុសខ្លួន ពីព្រោះការប្រើប្រាស់​ក្រណាត់ដុសខ្លួន​អាចជួយជំរុះ​កោសិកា​ងាប់ៗ ដែលមាននៅ​លើស្បែក​ចោល។ បន្ទាប់មក​លាបទឹកក្រូចឆ្មា និងប៉េងប៉ោះនៅលើស្បែក​របស់អ្នកជារៀងរាល់ព្រឹក​ មុនពេលងូតទឹក។ ដើម្បីធ្វើ​ទឹកក្រូចឆ្មា និង ប៉េងប៉ោះ អ្នកត្រូវលាយ​ចំនិតប៉េងប៉ោះ​ស្តើងៗ ជាមួយនឹង​ទឹកក្រូចឆ្មា បន្ទាប់មកយក​ចំនិតប៉េងប៉ោះ​ ដែលស្តើងៗនោះ​ទៅដាក់លើស្បែក​របស់អ្នក ហើយទុកវា​ចោលពី ១០ ទៅ ១៥នាទី។


បន្ទាប់មក ចូរអ្នកលាងស្បែក​របស់អ្នកចេញដោយ​ប្រើ សាប៊ូទឹក ។ អ្នកគួរប្រឹងកត់​សំគាល់​ថា ទឹកក្រូចឆ្មា និងប៉េងប៉ោះអាច​ធ្វើឲ្យស្បែករបស់​អ្នកភ្លឺស្រស់ថ្លា។ ជាមួយគ្នានេះដែរ មុនពេលដែលអ្នកចូលគេង អ្នកគួរតែលាបទឹកក្រូចឆ្នាជាមួយនឺងទឹកឃ្មុំ ដោយអ្នកគ្រាន់តែ លាយទឹកឃ្មុំជាមួយនឹងទឹកក្រូចឆ្មាជាមួយនឹងបរិមាណសមល្មម។ បន្ទាប់មក លាបវានៅលើស្បែករបស់អ្នក ហើយទុកចោលពី ១០ ទៅ ១៥នាទី។

បន្ទាប់មកទៀត លាងចេញជាមួយនឹង​ទឹកក្តៅឧណ្ណៗ។ ទឹកឃ្មុំជួយធ្វើឲ្យ​ស្បែករក្សាជាតិ​សំណើម។ ប្រសិនបើស្បែក​របស់អ្នកស្ងួត អ្នកគួរតែបិទបន្ទាល​កន្ទុយក្រពើ ០២ដង ក្នុងមួយថ្ងៃ បន្ទាប់ពីអនុវត្តន៍នូវវិធីខាងលើហើយ ដែលវាជួយធ្វើឲ្យ​ស្បែកសរលោង និង មិនអោយស្បែក​ងាយនឹងអាឡាក់ស៊ី និងរមាស់៕

480×240 Banner