ផ្លែស្ត្ររប៊ឺរីដូចជាថ្លៃបន្តិចមែន តែគុណសម្បត្តិចំពោះសុខភាពវិញ ក៏ច្រើនមិនស្ទើរដែរ…
(បរទេស)៖ ផ្លែស្រ្តរប៊ើរី មិនត្រឹមតែមានពណ៌ក្រហមស្រស់ស្អាត និងមានភាពទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងជាប្រភេទផ្លែឈើម្យ៉ាងដែលជួយឲ្យអ្នកមានស្បែកស្អាត និងស្រស់ថ្លាក្នុងកម្រិតខ្ពស់មួយទៀត។ ជាមួយគ្នានេះដែរ វាត្រូវបានគេទទួលស្គាល់ថា អាចជួយសម្អាត និងបណ្តេញជាតិពុលដែលផ្តល់ផលអាក្រក់ដល់ឈាមផងដែរ។
ម្យ៉ាងវិញទៀតវាមានសារជាតិម្យ៉ាង ដែលអាចជួយកម្ចាត់ជំងឺកាមរោគមួយចំនួនផងដែរ។
ដោយឡែក ផ្លែស្រ្តរប៊ើរី នៅពេលយកវាមកពុះជាពីរ រួចយកមកដុសធ្មេញ និងអញ្ចាញ
វាជួយកម្ចាត់ក្រមរលឿងៗចេញពីធ្មេញ ព្រមទាំងជួយពង្រឹងអញ្ចាញធ្មេញឲ្យរឹងមាំ។
ដូច្នេះហើយអ្នកគួរបៀមទឹកស្រ្តរប៊ើរី នៅក្នុងមាត់ឲ្យបានយូរតាមដែលអាចធ្វើទៅបាន បើទោះបីជាវាមានរសជាតិជូរក៏ដោយ ពីព្រោះវាអាចធ្វើឲ្យក្រមរធ្មេញរលាយអស់។ លុះបន្ទាប់មកអ្នកអាចខ្ពុលមាត់ជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីសុខភាពមាត់ធ្មេញប្រព្រឹត្តទៅយ៉ាងប្រសើរ។
សម្រាប់ប្រទេសយើងវិញ ផ្លែប្រភេទនេះគឺថ្លៃបន្តិចហើយ ដូច្នេះបងប្អូនប្រហែលជាមិនដាច់ចិត្តយកមកអនុវត្តន៍ ដូចវិធីខាងលើនេះឡើយ ប៉ុន្តែសម្រាប់ការទទួលទានជាធម្មតា ក៏អាចជួយដល់សុខភាពខ្លាំងណាស់ដែរ ជាពិសេសស្ត្រីៗគួរតែចូលចិត្តបរិភោគផ្លែស្ត្ររប៊ឺរី នេះ ព្រោះអាចវាជួយច្រើនដល់ប្រព័ន្ធដំណើរការឈាម និងសុខភាពកែវភ្នែក៕