វីធីថែរក្សាបន្លែផ្លែឈើទុកបានយូ
ខ្ទឹមបារាំងដែលដាក់នៅក្នុងស្រោមជើង ថ្វីបើជាវិធីចម្លែក
ប៉ុន្តែវាអាចរក្សាបានគុណភាពដល់ទី ៨ខែ។
ចំណែកស្លឹកខ្ទឹមដាក់នៅក្នុងដបជ័រក៏អាចរក្សាភាពស្រស់របស់វាបានយូរអង្វែងផងដែរ។
ក្រៅពីវិធីខាងលើ
អត្ថបទខាងក្រោមនេះជាវិធីមួយចំនួនដែលជាប្រយោជន៍សម្រាប់ស្រ្តីមេផ្ទះ។
១- ខ្ទឹមបារាំងដែលដាក់នៅក្នុងស្រោមជើងថ្មីរបស់អ្នក អាចរក្សាគុណភាពដល់ទៅ
៨ខែ។ ចូរដាក់ខ្ទឹមបារាំងចូលទៅក្នុងស្រោមជើង រូចចងមាត់និង
ចងស្រោមជើងឲ្យមើមខ្ទឹមនីមួយៗមានគម្លាតពីគ្នាហើយព្យួរនៅក្នុងផ្ទះបាយ។
២- ស្លឹកខ្ទឹមដាក់នៅក្នុងដបជ័រក៏អាចរក្សាឲ្យវានៅស្រស់
ស្ងួតទឹកបានយូរអង្វែង និងងាយស្រួលយកមកប្រើពេលចម្អិនម្ហូប។
៣- ចូររុំបន្លែប្រភេទមើមនានាដោយថង់ប្លាស្ទិកមុនពេលដាក់ចូលទៅក្នុងទឹកកក
ការធ្វើបែបនេះនឹងជួយឲ្យវានៅស្រស់បានយូរ។
៤- ប្រសិនបើចង់ឲ្យស្រ្តបើរីនៅស្រស់បានយូរដែរនោះ
ចូរជ្រលក់វានៅក្នុងទឹកខ្មេះប៉ោម មុនពេករក្សាក្នុងទូទឹកកក
ប៉ុន្តែអ្នកមិនត្រូវជ្រលក់យូរពេកនោះទេព្រោះស្រ្តបើរីអាចលែងឆ្ងាញ់ដោយសារវាជ្រាបទឹកខ្មេះចូលច្រើន។
៥- រក្សាខ្ទឹមបារាំរួមជាមួយដំឡូងបារាំង គឺជាកំហុសមួយដ៏ធំ
ដោយវាអាចធ្វើឲ្យបន្លែទាំងបន្លែទាំងនោះឆាប់ខូចបំផុត។
៦- ដំឡូងបារាំងដាក់ជាមួយប៉ោម និងមិនងាយដុះពន្លក។
៧ – ចូរយកផ្លែប៉ោមខូចចេញពីកន្រ្តក ព្រោះវានឹងឲ្យផ្លែល្អដទៃត្រូវខូចទៅតាមនោះដែរ។
៨ – លាបប័រទៅលើមុខឈីស ដែលអ្នកទើបកាត់ប្រើរួចធ្វើបែបនេះវានឹងមិនស្ងួតនៅពេលដាក់ចូលទៅក្នុងទឹកកក។
៩- ដាក់ទំពាំងបាយជូរចូលផើងទឹកដូចយើងដាក់ផ្កា រួចគ្របថង់ប្លាស្ទិកពីលើ
ហើយដាក់ក្នុងទូទឹកកកវាស្រស់បានយូរជាងធម្មតា។
១០- យកក្រដាសអាំងត្រីរុំផ្នែកចាងចុងរបស់វាស្ទងចេក
វានឹងជួយបន្លាយរយៈខូចរបសើចេក បានពី ៣ទៅ ៥ថ្ងៃ បើធៀបនឹងពេលធម្មតា។
១១- ដាក់ក្រដាសជូតមាត់ពីលើកញ្ចក់ដែលគ្របចានសាឡាដនៅស្រស់ច្រើនសប្តាហ៍
ព្រោះក្រដាសនេះនឹងបឺតយកជាតិសំណើមនៅក្នុងសាឡាដមិនឲ្យរលួយ។
១២- រុំបន្លែភ្លៅកង្កែប
និងផ្កាស្ពៃខៀវក្នុងក្រដាសអាំងត្រីមុនពេលដាក់ក្នុងទូទឹកកកធ្វើបែបនេះអាចរក្សាទុកបានទៅដល់ ៤សប្តាហ៍។
១៣- ប្រសិនមិនចង់ឲ្យប៉េងប៉ោះឆាប់ទុំអ្នកគួររក្សាវាទុកជាមួយនឹងបន្លែផ្លែឈើ។អ្នកមិនត្រូវទុកប៉េងប៉ោះនៅក្នុងប្លាស្ទិចនោះទេ
ព្រោះវាអាចធ្វើឲ្យឆាប់ទុំរហ័ស។
១៤- ការជូតសម្អាតទូទឹកកកជាញឹកញាប់គឺជាទម្លាប់មួយបង្កបរិស្ថានល្អសម្រាប់បន្លែផ្លែឈើ។
១៥- ដាក់ខ្ញីក្នុងទូទឹកកក ខ្ញីនឹងនៅស្រស់បានយូរ ងាយស្រួលចិនសម្បក និងងាយហាន់។
១៦- រក្សាផ្សិតទុកក្នុងថង់ក្រដាសជំនួសថង់ប្លាស្ទិច
ព្រោះថង់ក្រដាសអាចស្រូបយកជាតិសំណើមពីផ្សិតបានល្អ។
១៧- បណ្តាបន្លែផ្លែឈើដែលមិនគួរដាក់ក្នុងទូទឹកកករួមមាន ផ្លែប៊ើរី ចេកគីវី ត្រសក់ ខ្ទឹមបារាំង ជម្ពូរ ម្នាស់ ប៉េងប៉ោះ សារី ប៉ោម។
ចូររក្សាវាទុកនៅក្រៅទូទឹកកក លើកលែងតែមានអាកាសធាតុក្តៅខ្លាំង។