ក្អកឡើងចង់ធ្លាយហើយមែនទេ? សាកវិធីទាំង ០៥ នេះធានាថា​បាត់តែម្តង…

241

(បរទេស)៖ ជំងឺក្អក គឺជាជំងឺដែល​មនុស្សទូទៅ​គិតថា ជាអការៈសមញ្ញមួយ និងអាចកើត​ចំពោះទាំង​មនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ​ប្រសិនបើអ្នក​ទាំងអស់គ្នា នៅតែប្រងើយ​កន្តើយ ចំពោះអការៈមួយនេះ​នោះ វានឹងអាចធ្វើឲ្យ​សុខភាពរបស់​លោកអ្នក​ ធ្លាក់ក្នុងសភាព​ធ្ងន់ធ្ងរ​បាន។ អត្ថបទ​មួយនេះ នឹងប្រាប់អ្នក​អំពីវីធីមួយ​ចំនួន ដែលអាចជួយ​ឲ្យអ្នកបង្ការ​ខ្លួន​ ពីជំងឺ​មួយនេះ។ វាគឺជាវិធីដ៏សាមញ្ញមួយដើម្បីអនុវត្តន៏មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើងពីដំណេកវិញនាព្រឹកព្រលឹម។

១៖ ជឿជាក់ថា អ្នកមានភួយ​ដ៏កក់ក្តៅមួយនៅលើ​គ្រែរបស់អ្នក។ នៅពេលគេង អ្នកតែងតែចង់​បានភួយមកគ្រប់​ដណ្តប់លើខ្លួនប្រាណ ជើង និង ទ្រូងរបស់អ្នក។ ដូច្នះហើយ ប្រសិនបើអ្នក​មានអការៈក្អក​នៅពេលយប់​ អ្នកគួរតែ​យកភួយដណ្តប់​ដងខ្លួនរបស់​អ្នកឲ្យជិត និង​បានកក់ក្តៅ ឬរហូតដល់បែកញើសតិចៗផង នឹងកាន់តែមានប្រសិទ្ធភាព។

២៖ ត្រូវយកកន្សែង​របស់អ្នក ដាក់ដោយ​ឡែកពីរបស់អ្នកដែល​មានជំងឺក្អក។ មួយវិញទៀត ត្រូវជឿ​ជាក់ថា ភួយត្រូវបានដណ្តប់លើទ្រូង​របស់អ្នកនៅ​ពេលដែល អ្នកកំពុង​គេង។

៣៖ ត្រូវយក​កន្សែង ទៅរុំក របស់អ្នកឲ្យជិត ដោយមិនត្រូវ​ឲ្យចេញស្បែក​នៅត្រង់កន្លែងណាមួយ​ឡើយ។

៤៖ អ្នកគួរតែលេបថ្នាំក្អក​មុនពេលចូលគេង។ ប្រសិនបើអ្នកមាន​អាការក្អក​ភា្លម ហើយ អ្នកលេបថ្នាំ​ភា្លម នោះវាគ្មានប្រសិទ្ធភាព​ឡើយ។

៥៖ សាកព្យាយាមហុតទឹកក្តៅឧនៗ ដើម្បីឲ្យមេរោគនៅបំពងក និងក្នុងមាត់ខ្ចាត់ទៅអស់ ហើយជួយសម្រួលឲ្យផ្លូវដង្ហើមបានប្រសើរ ក្នុងករណីមានស្លេស…៕

480×240 Banner