ចូរប្រយ័ត្ន! បោះបង់​ទម្លាប់អាក្រក់​ទាំង ០៥ នេះចោលទៅ ដើម្បីកុំឲ្យបាត់បង់ការចងចាំ…

177

 

(បរទេស)៖ យើងម្នាក់ៗ​តែងតែមានទំលាប់​ផ្ទាល់ខ្លួន​ជាច្រើន​សកម្មភាព។
ជាមួយគ្នានេះ​ដែរ ពួកយើងតែងតែ​គិតថា ការធ្វើសកម្មភាព​ទាំងនោះ​ អាចធ្វើឲ្យពួក​យើងមាន​អារម្មណ៍​ធូរស្រាល។ ទោះបីជា​យ៉ាងណាក្តី អ្វីដែលយើង​មិនធ្លាប់បានដឹង និងមិនបានកត់​សំគាល់នោះគឺ ទំលាប់អស់​ទាំងនេះ​ ប្រហែលជាអាច​ធ្វើការបំផ្លិចបំផ្លាញ​ ដល់ខួរក្បាល​របស់យើង។ នេះបើតាមការ​ដកស្រង់ពីវែបសាយ​សុខភាពសកល។

១. ការបង្អត់​អាហារពេលព្រឹក៖ អ្នកដែលមិន​ទទួលទានអាហារ​ពេលព្រឹក ពួកគេត្រូវមាន​កំរិតជាតិស្ករ​នៅក្នុងឈាម​ទាប ដែលនេះគឺជា​ទំលាប់ដ៏អាក្រក់​បំផុត។ ម្យ៉ាងវិញ​ទៀត
វាធ្វើឲ្យខួរក្បាល​ខ្វះសារជាតិបំរុង​ ព្រមទាំងធ្វើឲ្យ​ខួរក្បាលចុះ​ខ្សោយ ដូច្នេះគួរព្យាយាម​ទម្លាប់ញុំាអាហារពេលព្រឹក ដែលមានប្រួតេអ៊ីនខ្ពស់។

 

២. ការជក់បារី៖ ការជក់បារី​ មិនត្រឹមតែនាំ​ឲ្យមានគ្រោះថ្នាក់​ដល់សួត​ប៉ុណ្ណោះទេ
វាអាចមានឲ្យ​មានផលប៉ះពាល់​ដល់ខួរក្បាល​ផងដែរ។ សារជាតិនីកូទីន​នៅក្នុងបារី
ផ្ទុកទៅដោយ​សារធាតុមួយ​ចំនួន ដែលធ្វើឲ្យកោសិកា​របស់ខួរក្បាលធ្លាក់​ចុះទៅៗ។
ហើយប្រសិន​បើអ្នកនូវតែបន្ត​បាត់បង់​កោសិកាខួរក្បាល អ្នកប្រហែល​ជាមានជំងឺ​វង្វេងផង នៅពេលខាងមុខ ទាំងអ្នកជក់ និងអ្នកស្រូបផ្សែង។

 

 

៣. ការទទួលទានរបស់ផ្អែមច្រើន៖ អ្វីក៏ដោយឲ្យតែ​ច្រើនលើស​កំរិត វាមិនផ្តល់នូវផល​ល្អនោះទេ។ ការទទួលទាន​អាហារដែលមាន​កំរិតជាតិស្ករខ្ពស់ ធ្វើឲ្យមាន​ការ​អាក់ខានដល់​ ការស្រូបយក​សារជាតិប្រូតេអ៊ីន និងសារធាតុបំរុង​នៅក្នុងរាងកាយ ដែលវាជា​ហេតុ​ធ្វើឲ្យ​មានការ​អាក់ខាន ដល់ការវិវឌ្ឍន៍​របស់ខួរក្បាលទៅវិញ ប៉ុន្តែបើរបស់​ផ្អែមពីធម្មជាតិ ដូចជាផ្លែឈើ អំពៅ និងបន្លែបង្ការមួយចំនួន គឺមិនជាថ្វីឡើយ។

 

៤. ការគេង​មិន​គ្រប់គ្រាន់៖ ការគេងពិតជា​មានសារសំខាន់ណាស់ សម្រាប់រាងកាយ​របស់មនុស្ស​ ជាពិសេស​ខួរក្បាល។ វាធ្វើឲ្យខួរក្បាល​របស់យើងអាច​សម្រាក បន្ទាប់ពី​យើង​​បានធ្វើការ យ៉ាង​ហត់​នឿយពេញមួយថ្ងៃ។ ជាមួយគ្នា​នេះដែរ ទំលាប់នៃ​​ការគេងមិន​គ្រប់គ្រាន់​ក្នុងរយៈពេលយូរអាចធ្វើឲ្យកោសិកា​របស់ខួរក្បាល​ងាប់ច្រើន។

៥. ការព្យាយាម​ធ្វើការនៅពេល​ ដែលអ្នកកំពុង​មានជំងឺ៖ ភាគច្រើន​តែងតែកើត​ឡើងចំពោះ​សិស្សានុសិស្ស និង​សាស្រ្តាចារ្យ។ ការព្យាយាម​ធ្វើការក្នុង​ខណៈពេល​ ដែលអ្នកកំពុង​មានជំងឺ អាចធ្វើឲ្យខួរ​ក្បាលចុះ​ខ្សោយ ដោយវា​បានខិតខំហួស​កំរិតរបស់វា
ហើយអ្នកនឹងឆាប់​ហត់នឿយជាង​ថ្ងៃធម្មតា។ បន្ទាប់ពីនោះ​មកខួរក្បាល​របស់អ្នក នឹងមានសភាព​ខ្សោយទៅៗ​ពីមួយថ្ងៃទៅ​មួយថ្ងៃ៕

480×240 Banner