ផលប្រយោជន៍សាច់ត្រីមួយប្រភេទនេះ ពិតជាពិសេស ចំពោះកែវភ្នែកទាំងគូរបស់លោកអ្នក…!
(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដានិយាយថា ត្រីសេះបង្កង់ ដែលត្រូវបានគេយកទៅសិក្សាអំពីហ្សែនជាញឹកញាប់ប្រហែលជាគន្លឺះមួយ ដើម្បីជួយព្យាបាលអការៈភ្នែកងងឹត។ នេះបើតាមការផ្សាយរបស់វែបសាយសុខភាពសកល។
ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ Alberta ប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ថា កោសិការរបស់ត្រីម្យ៉ាងដែលមានសម្បុរដូចសេះបង្កង់ ឬ ត្រីសេះបង្កង់ អាចជួយព្យាបាលភ្នែកឲ្យភ្លឺ អាចមើលឃើញច្បាស់ឡើងវិញ។
ដោយឡែកហ្សែនរបស់ត្រីប្រភេទនេះ ត្រូវបានគេដឹងថា ជួនកាលវាមិនមានលក្ខណៈ ដូចជាកោសិការបស់មនុស្សនោះទេ ក៏ប៉ុន្តែកោសិការបស់វា អាចព្យាបាលភ្នែកមនុស្សឲ្យភ្លឺឡើងវិញបាន យ៉ាងមានប្រសិទ្ធភាព។
លោក Allison បាននិយាយថា នេះគឺជាលើកទីមួយហើយ ដែលពួកយើងបានរកឃើញកោសិកាត្រី ដោយអាចព្យាបាលជំងឺងងឹតភ្នែកបាន។ ទន្ទឹមគ្នានេះដែរ ការសិក្សាស្រាវជ្រាវនៅឡើងក្រោយ នឹងត្រូវបានធ្វើឡើងម្តងទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ត្រីសេះបង្កង់នេះពិតជាអាចធ្វើឲ្យភ្នែកភ្លឺឡើងវិញបាន។
គួរបញ្ជាក់ថា តាមការសិក្សាកន្លងមកនេះ មិនមែនត្រឹមតែត្រីមួយប្រភេទខាងលើនេះទេ ដែលអាចព្យាបាលភ្នែក ដោយភាគច្រើន គឺប្រភេទត្រីសមុទ្រដូចជា សាល់ម៉ុន ធូណា និងសាបាក់ ជាដើមសុទ្ធតែមានសារធាតុជំនួយភ្នែក និងខួរក្បាលមនុស្ស ដែលទ្រុឌទ្រោម ដូច្នេះការទទួលសាច់ត្រីច្រើន គឺពិតជាល្អសម្រាប់សុខភាពជារួមតែម្តង៕