គេងផ្កាប់មុខ​មិនល្អនោះទេ បើនៅបន្តទៀត​ប្រាកដជាគ្រោះថ្នាក់​គេចមិនរួច…

192

(បរទេស)៖ អ្នកដែលមានទម្លាប់ឲ្យទារកគេងផ្កាប់មុខប្រយ័ត្នជួបនូវវិប្បដិសារីអស់មួយជីវិតដោយសារតែការគេងផ្កាប់មុខអាចធ្វើឲ្យថប់ដង្ហើមកូន។នៅប៉ែកខាងអឺរ៉ុបជាច្រើនឆ្នាំមុនមានក្មេងស្លាប់ដោយសារមូលហេតុនេះជាច្រើនាក់ក្នុងមួយឆ្នាំៗ។

 

តែក្រោយពេលដែលមានយុទ្ធនាការដើម្បីឲ្យកូនក្មេងគេងផ្ងារមកអត្រានៃការស្លាប់បានថុចុះមកត្រឹមពាក់កណ្តាល។គ្មានអ្នកណាម្នាក់អាចបកស្រាយបានទេថាហេតុអ្វីបានជាគ្រាន់តែចាប់ឲ្យគេងផ្ងារឬគេងផ្អៀងធ្វើឲ្យចំនួនក្មេងស្លាប់ត្រូវចុះថយនោះឡើយ។

ប៉ុន្តែមានរបាយការណ៍ផ្នែកវេជ្ជសាស្រ្តច្រើនជាង២៥ច្បាប់មកពីប្រទេសចំនួន១២ បានអះអាងដូចគ្នាថាការគេងបែបនេះអាចជួយថែរក្សាជីវិតរបស់ក្មេងបាន។លោកវេជ្ជបណ្ឌិត Peter Flemingដែលជាគ្រូពេទ្យកុមារជនជាតិអង់គ្លេសដែលបានសិក្សាអំពីឥរិយាបថនៃការគេងរបស់ក្មេងជាង១០ឆ្នាំមកហើយធ្វើការសន្និដ្ឋានថា

ការគេងផ្កាប់បណ្តាលឲ្យថ្គាមខាងក្រោយរំកិលថយក្រោយធ្វើឲ្យអណ្តាតរបស់ក្មេងធ្លាក់ចុះទៅស្ទះផ្លូវដង្ហើមមិនអាចដកដង្ហើមបាន។ដោយឡែកគ្រូពេទ្យដទៃទៀត បានផ្តល់ទស្សនៈថា អាចបណ្តាលមកពីការដេកផ្កាប់ធ្វើឲ្យស្ទះការផ្ទេរកម្តៅ ប្រព្រឹត្តិទៅមិនបានល្អ ធ្វើឲ្យក្មេងក្តៅខ្លាំងហើយបណ្តាលឲ្យមជ្ឈមណ្ឌលភ្ញោចការដកដង្ហើមមិនធ្វើការតាមប្រក្រតី។

 


លើសពីនេះទៀតការដេកផ្កាប់សង្កត់ពោះបែបនេះធ្វើឲ្យការដកដង្ហើមស្រូបខ្យល់អាកាសថ្មីចូលទៅបានតិចតួចទើបក្លាយជាមូកហេតុនៃការស្លាប់។ ដូច្នេះការគេងផ្ងារមានសុវត្ថិភាពច្រើនជាង។សម្រាប់ហេតុផលនេះដែលពេទ្យធ្លាប់ណែនាំឲ្យក្មេងគេផ្កាប់នេះចាប់ផ្តើមមានតាំងតែពី៣០ឆ្នាំកន្លងមកម៉្លេះ ដោយគេរកឃើញថា(កើតមិនគ្រប់ខែ)។

480×240 Banner